*អនុម័តិជាឯកច្ឆន្ទឆ្លងសេចក្តីសម្រេចចិត្តសំចាន់ៗ ០៨ យ៉ាង
ពិធីជូនអំណោយដល់បងប្អូននារីជាតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត បុគ្គលិកស្ថានប័នក្រុមប្រឹក្សាប្រជាជនខេត្ត ។
កាលពីថ្ងៃទី ១៨ ខែតុលា ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០ ចាត់តាំងសម័យប្រជុំលើកទី ៦ (សម័យប្រជុំឯកទេស) ក្រោម អធិបតីរបស់លោក គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត បណ្តាអនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត គាងក្វឹង យឿងធីង៉ុកធើ។
សម័យប្រជុំលើកនេះ ក្រុមប្រឹក្សាប្រជាជនខេត្តពិភាក្សាបំពេញយោបល់លើបណ្តាសេចក្តីរបាយការណ៍ សេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាប្រជាជនខេត្តជម្រាបសម័យប្រជុំដូចជា៖ សេចក្តីសម្រេចចិត្តកែប្រែបំពេញបន្ថែមមាត្រាទី ២ សេចក្តីសម្រេចចិត្តលេខ ១៦/២០២១/NQ-HĐND ចុះថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២១ របស់ក្រមប្រឹក្សាប្រជាជនខេត្តស្តីពីភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គមខេត្តឆ្នាំ ២០២២។ សេចក្តីសម្រេចចិត្តស្តីពីតម្រែតម្រង់ផែនការវិនិយោគសាធារណរយៈពេលមធ្យមពីប្រភពថវិកាខេត្តដំណាក់កាល ២០២១-២០២២ (លើកទី ២)។ សេចក្តីសម្រេចចិត្តស្តីពីការ តម្រែតម្រង់ផែនការវិនិយោគសាធារណពីប្រភពថវិកាខេត្តឆ្នាំ ២០២២ (លើកទី ២)។ សេចក្តីសម្រេចចិត្តស្តីពីតម្រែតម្រង់គោលការណ៍ វិនិយោគគម្រោងការផ្គត់ផ្គង់សម្ភារសុខាភិបាល មន្ទីរពហុព្យាបាលពេទ្យតំបន់ស្រុកទីវកឹង ខេត្តត្រាវិញ ដោយប្រើប្រាស់ទុន ODA របស់កូរ៉េខាងត្បូង។ សេចក្តីសម្រេចចិត្តស្តីពីការសម្រេចចិត្តលើគោលការណ៍បង្វែរគោលដៅប្រើប្រាស់ ព្រៃឈើមកប្រើគោលដៅកសាងឱទ្យានឃុំទ្រឿងឡុងហ្វា។ សេចក្តីសម្រេចចិត្តកែប្រែបំពេញបន្ថែមអនុប្រយោគទី ២ មាត្រាទី ១ សេច ក្តីសម្រេចចិត្តលេខ ០៤/២០២១/NQ-HĐND ចុះថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ របស់ក្រុមប្រឹក្សាប្រជាជនខេត្ត។ សេចក្តីសម្រេចស្តីពីការកំណត់បង្កើតគ្រោងថវិកា ប្រើប្រាស់ និងធ្វើគណនេយ្យថវិកាធានាឱ្យការងារកសាងឯកសារបទដ្ឋានច្បាប់ និងសុក្រឹតប្រព័ន្ធច្បាប់នៅលើភូមិសាស្ត្រខេត្តត្រាវិញ។ សេចក្តីសម្រេចចិត្តស្តីពីការចេញផ្សាយបញ្ជីរាយឈ្មោះសេវាកម្មបុព្វហេតុរដ្ឋដោយប្រើប្រាស់ថវិការដ្ឋលើវិស័យ យុត្តិធម៌នៅលើភូមិសាស្ត្រខេត្តត្រាវិញ។
បណ្តាគណៈកម្មការក្រុមប្រឹក្សាប្រជាជនខេត្តឆ្លងលទ្ធផលអនុវត្តពិនិត្យបញ្ជាក់សេចក្តីព្រាងសេចក្តីសម្រេចចិត្តដែលគណៈកម្មាធិការប្រជាជនខេត្តជម្រាបជូនសម័យប្រជុំក្រុមប្រឹក្សាប្រជាជនខេត្តលើកទី ៦។
តំណាងក្រុមប្រឹក្សាប្រជាជនខេត្តបានឯកភាពជាមួយនឹងបណ្តាខ្លឹមសាររបស់សម័យប្រជុំ និងអនុម័តិឯកច្ឆន្ទឆ្លងសេចក្តីសម្រេចចិត្តសំខាន់ ០៨ យ៉ាងគឺ៖ សេចក្តីសម្រេចចិត្តកែប្រែបំពេញបន្ថែមមាត្រាទី ២ សេចក្តីសម្រេចចិត្តលេខ ១៦/២០២១/NQ-HĐND ចុះថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២១ របស់ក្រមប្រឹក្សាប្រជាជនខេត្តស្តីពីភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គមខេត្ត ឆ្នាំ ២០២២ ដើម្បីសមស្របជាមួយនឹងស្ថានភាពអនុវត្តការពង្រីកសេដ្ឋកិច្ច-សង្គមរបស់ខេត្តត្រាវិញ ដូចជា៖បន្ថយភាគកម្រិតសម្ទុះបង្កើនតម្លៃ GRDP កម្រិតពី ១០-១១% ចុះនៅកម្រិតសម្ទុះបង្កើន ១,៣២% ប្រៀបធៀបជាមួយ និងរយៈពេលតែមួយនៃឆ្នាំ ២០២១។ បន្ថយភាគកម្រិតផែនការតម្លៃ GRDP ជាមធ្យមនៃមនុស្សម្នាក់ពីកម្រិតសម្រេចពី ៧២ លានដុង ចុះនៅសម្រេចកម្រិត ៦៧,០៣ លានដុង និងបន្ថយតម្លៃឧស្សាហកម្ម-ស្ថាបនា និងសេវាកម្មពីកម្រិត ៧២% ចុះនៅ ៦៧,៣៣% ក្នុងតម្លៃសរុបរួមរបស់ GRDP ។ បំពេញបន្ថែម និងបើកទូលាយមុខសញ្ញាទទួលផលពីសេចក្តីសម្រេចចិត្តលេខ ០៤/២០២១/NQ-HĐND ចុះថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ របស់ក្រុមប្រឹក្សាប្រជាជនខេត្តកំណត់អំពីគោលនយោបាយឧបត្ថម្ភ កែលម្អលំនៅឋានជូនគ្រួសារក្រីក្រ គ្រួសារ ជិតក្រនៅលើភូមិសាស្ត្រខេត្តដំណាក់កាល ២០២១-២០២៥ ចំពោះបណ្តាគ្រួសារក្រីក្រ គ្រួសារជិតក្រជួបលំបាកអំពីលំនៅឋាននឹងបានឧបត្ថម្ភពីមូលនិធិសុខុមាលភាពសង្គមខេត្ត ឬពីប្រភពឧបត្ថម្ភផ្សេងៗ ប៉ុន្តែមិនទាន់ឬកំពុងកសាងផ្ទះ ដែលមានតម្រូវការបុលទុនបន្ថែម ដើម្បីកសាងផ្ទះបានត្រឹមត្រូវស្អាតជាងគឺបានពិនិត្យឧបត្ថម្ភឱ្យបុលទុនច្រើនបំផុតគឺក្នុងមួយ គ្រួសារ ៥០ លានដុង។ សេចក្តីសម្រេចចិត្តស្តី ពីការសម្រេចចិត្តលើកគោលការណ៍បង្វែរគោលដៅប្រើប្រាស់ព្រៃឈើមកប្រើប្រាស់ដោយគោលដៅផ្សេងនៅលើភូមិសាស្ត្រខេត្តជាមួយនឹងផ្ទៃដីព្រៃឈើការពារនៅនឹងភូមិញ៉ាមាក់ ឃុំទ្រឿងឡុងហ្វា ទីផ្សាររួមខេត្តយ្វៀងហាយចំនួន ០,៦ ហិកតាដើម្បីអនុវត្តការកសាងឱទ្យានឃុំទ្រឿង ឡុងហ្វាឆ្លើយតបសំណូមពរប្រជុំជីវភាពសហគមន៍ និងកំសាន្តសប្បាយរបស់ប្រជាជនសន្សឹមៗ នឹងអនុវត្តសម្រេចលក្ខឋានឃុំឡើងជាសង្កាត់ និងទីក្រុងប្រភេទ ៣ ក្នុងអនាគតរបស់ទីផ្សាររួមខេត្តយ្វៀងហាយ។ បណ្តាសេចក្តីសម្រេចចិត្តស្តីពីតម្រែតម្រង់ផែនការវិនិយោគសាធារណរយៈពេលមធ្យមពីប្រភពថវិកាខេត្ តដើម្បីសមស្របជាមួយនឹងស្ថានភាពប្រមូល និង តុល្យភាពនៃការចំណាយថវិកាខេត្ត។
សមមិត្តគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តបាន ថ្លែងយោបល់បិទសម័យប្រជុំ និងសង្កត់ធ្ងន់ថា៖ នេះគឺជាបណ្តាសេចក្តីសម្រេចចិត្តសំខាន់ ប្រសិនបានផ្សព្វផ្សាយល្អរួមចំណែកជំរុញការផលិតពង្រីក លើកកម្ពស់ជីវភាព ស្មារតី សម្ភារជូនប្រជាជន។ រួមចំណែកអនុវត្តសម្រេចល្អ សេចក្តីសម្រេចចិត្តពង្រីកសេដ្ឋកិច្ច-សង្គមឆ្នាំ ២០២២ របស់ក្រុមប្រឹក្សាប្រជាជនខេត្ត។ ក្រុម ប្រឹក្សាប្រជាជនខេត្តសំណូមពរ គណៈកម្មាធិ ការប្រជាជនខេត្ត គណៈកម្មាធិការរណសិរ្ស មាតុភូមិវៀតណាមខេត្ត បណ្តាផ្នែក បណ្តាថ្នាក់ ក្នុងខេត្តបង្កើនការងារផ្សព្វផ្សាយ ប្រញាប់ចាត់ តាំងផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពសេចក្តីសម្រេចចិត្តដែលបានអនុម័តិឯកច្ឆន្ទឆ្លង។ ក្នុងដំណាក់កាលចាត់តាំងអនុវត្តគប្បីត្រូវមានការប្រមូលផ្តុំពិនិត្យឡើងវិញ និងបំពេញបន្ថែមបណ្តាភារកិច្ច វិធានការឬខ្លឹមសារដែលតម្រូវការត្រូវតម្រែតម្រង់ឱ្យសមស្របជាមួយនឹងស្ថានភាពជាក់ស្តែងរបស់មូលដ្ឋាន។
បណ្តាស្ថាប័នសារព័ត៌មានមហាជនគប្បីផ្សព្វផ្សាយ សាយភាយសេចក្តីសម្រេចចិត្តក្រុមប្រឹក្សាប្រជាជនខេត្ត និងលទ្ធផលសម័យប្រជុំដល់ទូទាំងមាមីងម្ចាស់ឆ្នោត និងប្រជាជន ដើម្បីតាមដានចូលរួមពិនិត្យអង្កេត។ តំណាងក្រុមប្រឹក្សាប្រជាជនខេត្ត បណ្តាគណៈកម្មការក្រុមប្រឹក្សាប្រជាជនខេត្ត ក្រុមតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត គប្បីពង្រីកតួនាទីស៊ើបអង្កេតការផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តដែលទើបបានអនុម័តិឯកច្ឆន្ទឆ្លង។
នាឱកាសអនុស្សាវរីយ៍ឆ្នាំទី ៩២ ទិវាបង្កើតសមាគមសហពន្ធន៍នារីវៀតណាម (ទី ២០ ខែ តុលា ឆ្នាំ ១៩៣០ -ទី ២០ ខែតុលា ឆ្នាំ ២០២២) ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានប្រសិទ្ធពរ និងជូនអំណោយដល់បងប្អូននារីជាតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត បុគ្គលិកស្ថានប័នក្រុមប្រឹក្សាប្រជាជនខេត្ត និងអ្នកយកសារព័ត៌មានជានារីភេទ៕ ដំណឹង-រូបថត៖ ស.ហ