កាលពីថ្ងៃទី ០៤ មករា ឆ្នាំ ២០២២ ក្រុមប្រតិភូតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត រួមមាន៖ លោក ង្វៀងវុាំងហ៊ីវ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធាន គណៈចាត់តាំងបក្សខេត្ត លោកយឿងហ្វាងស៊ុម នាយកមន្ទីរវប្បធម៌-កីឡា និងទេសចរណ៍ អ្នកស្រី គាងធីមិញង្វៀក ប្រធានសមាគមសហពន្ធន៍នារីខេត្ត អ្នកស្រីត្រឹងធីគឹមជុង លេខាបក្ស ស្រុកកូវង៉ាង លោកថាច់យ៉ាវ ប្រធានគណៈជនជាតិនៃក្រុមប្រឹក្សាប្រជាជនខេត្ត លោកស្រីត្រឹងធីគីមហ្វាង នាយិកាមជ្ឈមណ្ឌលជំរុញវិនិយោគ និងឧបត្ថម្ភអាជីវកម្មខេត្ត និងតំណាង ថ្នាក់ដឹកនាំមន្ទីរ ផ្នែកខេត្ត គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុក ចាត់តាំងសន្និបាតជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតស្រុកកូវង៉ាង ដើម្បី របាយការណ៍លទ្ធផលសម័យប្រជុំលើកទី ៣ ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦។ សន្និបាតបាន ចាត់តាំងផ្សាយបន្តផ្ទាល់ ពីគណៈកម្មាធិការ ប្រជាជនស្រុក ដល់បណ្តាឃុំ ម៉ីឡុងបាក់ ម៉ីឡុងណាម ហ៊ីបម៉ីតី ហ៊ីបម៉ីដុង ញ៉ីទ្រឿង វិញគីម និងថាញ់ហ្វាស៊ើង។
ពិធីជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតស្រុកកូវង៉ាង។ រូបថត៖ ឌិញកាញ់
តំណាងឲ្យក្រុមប្រតិភូតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត អ្នកស្រី គាងធីមិញង្វៀក របាយការណ៍លទ្ធផលសម័យប្រជុំលើកទី ៣ ក្រុម ប្រឹក្សារប្រជាជនខេត្ត នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦។ បន្ទាប់ពីនោះមាមីង ម្ចាស់ឆ្នោតម៉ីឡុងណាមស្នើ៖ ផ្លូវស្រុកលេខ ២៣ ជាផ្លូវតភ្ជាប់បណ្តាឃុំ កំពុងទ្រុឌទ្រោមគប្បីវិនិយោគទុនជួសជុលព្រមៗ គ្នាពិនិត្យកាត់បន្ថយរបបទទួលការឧបត្ថម្ភអ្នកមានអាយុ ចាស់អាយុពី ៨០ ឆ្នាំចុះនៅ ៧៥ ឆ្នាំ របបទទួលឧប្ថម្ភចំពោះភូមិដែលមានប្រជាជនចំនួន ៣៥០ ពាន់នាក់ នៅទាបបើប្រៀបជាមួយភូមិ ដែលមានប្រជាជនជាង ៣៥០ ពាន់នាក់ គប្បីមានគោលនយោបាយកែប្រែឱ្យសមស្រប អាស្រ័យភារកិច្ចមូលដ្ឋានដូចគ្នា។ ម្ចាស់ឆ្នោត ឃុំវិញគីមស្នើឲ្យ រដ្ឋឆាប់វិនិយោគកសាងទំនប់ ព័ទ្ធជុំនៅភូមិរ៉ៃ-ភូមិរ៉ៃ(អា) អាស្រ័យមានគ្រួសារ ប្រជាជនជាង ៤០០ គ្រួកំពុងរស់នៅនិងផលិត ដើម្បីធានាលំនឹងជីវភាពប្រជាជន។
បណ្តាការសំណើរបស់ម្ចាស់ឆ្នោត បានថ្នាក់ដឹកនាំមន្ទីរកសិកម្ម និងះភិវឌ្ឍន៍ជនបទខេត្តត្រាវិញ លោកង្វៀងវុាំងង៉ា ប្រធានគណៈកម្មា ធិការប្រជាជនស្រុកកូវង៉ាង ទទួលយកយោ បល់ និងដោះស្រាយត្រឹមត្រូវ។ តំណាងឱ្យក្រុម ប្រតិភូ តំណាងក្រុមប្រឹក្សាប្រជាជនខេត្តលោក ង្វៀងវុាំងហ៊ីវ របាយការណ៍ជាមួយបណ្តាតំណាងម្ចាស់ឆ្នោត អំពីស្ថានភាពពង្រីកសេដ្ឋកិច្ចសង្គម ស្ថានភាពបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ នៅលើភូមិសាស្ត្រខេត្តឆ្នាំ ២០២១ និងភារកិច្ច វិធានការសំខាន់ៗមួយចំនួនរបស់ ខេត្តសម្រាប់ឆ្នាំ ២០២២។ ទន្ទឹមនឹងនោះ កត់សម្គាល់ទទួលយកបណ្តាយោបល់សំណើរបស់ម្ចាស់ឆ្នោត រួចសន្យាថានឹងនាំយកយោបល់ទាំងនោះទៅដល់ស្ថាប័នមានសិទ្ធិអំណាចឆាប់ឆ្លើយតប និងដោះស្រាយ៕ ឌិញកាញ់-សុខា