តាមព័ត៌មានពីគណៈចាត់តាំងនៃគណៈកម្មាធិការបក្សខេត្ត ក្នុងលើកជូនសញ្ញាសម្គាល់អាយុបក្សលើក ១៩ ខែឧសភា ឆ្នាំ ២០២២ នេះ ទូទាំងខេត្តមានបក្ខជន ១៩៥ រូប បានជូន ឧទ្ទិសជូនសញ្ញាសម្គាល់អាយុបក្ស (ក្នុងនោះ ឧទ្ទិសជូនសញ្ញាសម្គាល់អាយុបក្សដល់បក្ខជន ០៤ រូប)។
លោកគឹមង៉ុកថាយ អនុលេខាអចិន្រ្តៃយ៍បក្សខេត្តជូនសញ្ញាសម្គាល់អាយុបក្ស ៣០ ឆ្នាំដល់បក្ខជន ង៉ូជីកឿង លេខាបក្សខេត្តត្រាវិញ។ រូបថត៖ គីមឡង
ក្នុងនោះ បក្ខភាគស្រុកកាងឡុងមានបក្ខជន ៤៣ រូប បក្ខភាគទីក្រុងត្រាវិញ ៣៤ រូប បក្ខភាគ ស្រុកកូវកែ ២០ រូប បក្ខភាគស្រុកចូវថាញ់ ១៩ រូប បក្ខភាគស្រុកថ្កូវ ១៨ រូប បក្ខភាគទីផ្សាររួមខេត្តយ្វៀងហាយ ១៨ រូប បក្ខភាគស្រុកកូវង៉ាង ១២ រូប បក្ខភាគផែនបណ្ដាស្ថាប័ន និងអាជីវ កម្មខេត្ត ១២ រូប បក្ខភាគស្រុកយ្វៀងហាយ ១១ រូប បក្ខភាគស្រុកទីវកឹង ០៨ រូប។
ក្នុងចំនួនបក្ខជន ១៩៥ រូបដែលបានជូន ឧទ្ទិសជូនសញ្ញាសម្គាល់អាយុបក្សលើកនេះ មានបក្ខជន ០៣ រូប បានជូនសញ្ញាសម្គាល់ អាយុបក្ស ៦០ ឆ្នាំ បក្ខជន ០៦ រូបបានជូនសញ្ញាសម្គាល់អាយុបក្ស ៥៥ ឆ្នាំ បក្ខជន ៣២ រូបបានជូនសញ្ញាសម្គាល់អាយុបក្ស ៥០ ឆ្នាំ បក្ខជន ២៧ រូបបានជូនសញ្ញាសម្គាល់អាយុបក្ស ៤៥ ឆ្នាំ (ឧទ្ទិសជូនបក្ខជន ០២ រូប) បក្ខជន ៥៨ រូបបានជូន និងឧទ្ទិសជូនសញ្ញាសម្គាល់អាយុបក្ស ៤០ ឆ្នាំ (ឧទ្ទិស ជូន ០២ រូប) និង មានបក្ខជន ៦៩ រូប បានជូនសញ្ញាសម្គាល់អាយុបក្ស ៣០ ឆ្នាំ។
គិតតាំងពីដើមឆ្នាំមកទល់ពេលនេះ ទូទាំងខេត្តមានបក្ខជន ៣៥៥ រូបបានជូន ឧទ្ទិសជូនសញ្ញាសម្គាល់អាយុបក្ស ក្នុងនោះមានបក្ខជន ០២ រូបបានជូនសញ្ញាសម្គាល់អាយុបក្ស ៧៥ ឆ្នាំ បក្ខជន ០៨ រូប បានជូនសញ្ញាសម្គាល់អាយុបក្ស ៦០ ឆ្នាំ បក្ខជន ១៨ រូបបានជូនសញ្ញាសម្គាល់អាយុបក្ស ៥៥ ឆ្នាំ បក្ខជន ៥២ រូប បានជូនសញ្ញាសម្គាល់អាយុបក្ស ៥០ ឆ្នាំ បក្ខ ជន ៤៦ រូបបានជូន និងឧទ្ទិសជូនសញ្ញាសម្គាល់អាយុបក្ស ៤៥ ឆ្នាំ បក្ខជន ១១២ រូបបានជូននិងឧទ្ទិសជូនសញ្ញាសម្គាល់អាយុបក្ស ៤០ ឆ្នាំ និងមានបក្ខជន ១១៧ រូបបានជូនសញ្ញាសម្គាល់ អាយុបក្ស ៣០ ឆ្នាំ៕
បណ្តាបក្ខជន ថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំខេត្ត ។ រូបថត៖ គីមឡង
* រសៀលថ្ងៃទី ១៨ ឧសភា នៅសាលប្រជុំនៃគណៈកម្មាធិការបក្សខេត្ត គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សផែនបណ្ដាស្ថាប័ន និងអាជីវកម្មខេត្ត ចាត់តាំងពិធីផ្ដល់ជូនសញ្ញាសម្គាល់អាយុបក្សលើក ១៩/៥/២០២២ ដល់បក្ខជនបណ្ដា សាខាបក្ស បក្ខភាគមូលដ្ឋានស្ថិតក្រោមឱវាទ បក្ខភាគផែនបណ្ដាស្ថប័ន និងអាជីវកម្មខេត្ត។
ក្នុងចំនួនបក្ខជន ១១ រូបបានផ្ដល់ជូនសញ្ញាសម្គាល់អាយុបក្សលើកនេះ មានបក្ខជន ០១ រូបបានផ្ដល់ជូនសញ្ញាសម្គាល់អាយុបក្ស ៤៥ ឆ្នាំ បក្ខជន ០១ រូប បានផ្ដល់ជូនសញ្ញាសម្គាល់អាយុបក្ស ៤០ ឆ្នាំ និងបក្ខជន ០៩ រូបបានផ្ដល់ជូនសញ្ញាសម្គាល់អាយុបក្ស ៣០ ឆ្នាំ៕ ប្រែសម្រួល៖ សុខា-ថាច់ហ្វាង