កាលពីថ្ងៃទី ១១ តុលា សមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត បណ្ដាសមមិត្តអនុលេខាបក្សខេត្ត គឹមង៉ុកថាយ ឡឹមមិញដាំង ឡេវុាំងហាំងអញ្ជើញ ចូលរួមធ្វើជាអធិបតីសន្និបាតបូកសរុបស្ថានភាពអនុវត្តសេចក្ដីសម្រេចចិត្ត ០៩ ខែដើមឆ្នាំ និងដាក់ចេញកម្មវិធីការងារសម្រាប់ពីពេល នេះដល់ចុងឆ្នាំ ២០២២។ ថ្លែងយោបល់ក្នុងសន្និបាត សមមិត្តង៉ូជីកឿង បានឲ្យដឹងថា៖ ក្នុងរយៈពេល ០៩ ខែដើមឆ្នាំ ២០២២ ស្ថានភាពសេដ្ឋកិច្ច- សង្គមរបស់ខេត្ត មានភាពងាយស្រួល និងរីកចម្រើនស្ថិរភាព។ ខេត្តបានផ្ដុំកម្លាំងអនុវត្តមានប្រសិទ្ធភាពបណ្ដា គោល នយោបាយស្ដារវិស័យសេដ្ឋកិច្ចឡើងវិញ ក្រោយមហាអាសន្នរោគកូវីដ-១៩ សន្ដិសុខ នយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមបាន រក្សាលំនឹង។
ទិដ្ឋភាពសន្និបាត។ រូបថត៖ គីមឡង
ជាក់ស្ដែងគឺសម្ទុះល្បឿនកំណើនសេដ្ឋកិច្ច (GRDP) របស់ខេត្តសម្រេច ៣,០១% ក្នុងនោះ តម្លៃផលិតទូទាំងផ្នែកកសិកម្មសម្រេចជាង ២១.០០០ ពាន់លានដុង កើន ៥,១៣% ប្រៀប ជាមួយពេលដូចគ្នានៃឆ្នាំ ២០២១ តម្លៃផលិត ឧស្សាហកម្មសម្រេចជាង ២៣.២៤០ ពាន់លានដុង សម្រេច ៨៣,៦% នៃផែនការឆ្នាំ តម្លៃពាណិជ្ជកម្ម និងសេវាកម្ម សម្រេចជិត ៣៥.៤១០ ពាន់លានដុង សម្រេចជិត ៩៦% នៃផែនការទូ ទាំងឆ្នាំ។ ប្រមូលថវិការដ្ឋសម្រេចជាង ១០.០០០ ពាន់លានដុង កើន ៤០,៤% ប្រៀបជាមួយពេលដូចគ្នានៃឆ្នាំកន្លង។ ខេត្តទាក់ទាញបាន ០៤ គម្រោងការវិនិយោគក្នុងប្រទេស ជាមួយទុន បានចុះឈ្មោះជាង ១១.៧៥០ ពាន់លានដុង និងចុះហត្ថលេខាលិខិតចំណាំសហការវិនិយោគជាមួយនឹងសហព័ន្ធន៍សមាគមសម្ព័ន្ធភាព ជប៉ុន-វៀតណាមតំបន់ Kansai។
ថ្វីត្បិតវិស័យសេដ្ឋកិច្ច-សង្គមរបស់ខេត្តបានស្ដារឡើងវិញ និងរីកចម្រើន ប៉ុន្តែតាមការវាយតម្លៃរបស់លេខាបក្សខេត្ត សម្ទុះកំណើនសេដ្ឋកិច្ច របស់ខេត្តកើនមិនទាន់បានស្មើ រាល់ផ្នែក វិស័យ និងនៅទាបបើប្រៀបជាមួយកម្រិតមធ្យមរួមរបស់ ទូទាំងប្រទេស។ សន្ទុះរំសាយទុនវិនិយោគកសាង សំណង់សាធារណៈនៅយឺតយ៉ាវ។ កម្មវិធីរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញនៅយឺតយ៉ាវ តម្លា ភាពក្នុងការផលិតកសិកម្មនៅធំធេង ប៉ុន្តែទាញ យកផលមិនទាន់បានច្រើន។ ការចិញ្ចឹមជលផល សក្ដានុពលសេដ្ឋកិច្ចកសិកម្មរបស់ខេត្តមិនទាន់ បានរឹងមាំពិតប្រាកដការប្រសព្វ និងអនុវត្តបច្ចេក វិទ្យាខ្ពស់នៅតិច មិនទាន់មានភាពទម្លុះទម្លាយ។ គុណភាពកសាងជនបទថ្មីមិនទាន់បានរឹងមាំបំផុតគឺបណ្ដាលក្ខឋានស្ដីពីប្រភពចំណូល កាត់បន្ថយគ្រួសារក្រីក្រ បរិស្ថាន។ល។
អំពីការទាក់ទាញវិនិយោគ ថ្វីត្បិតខេត្តមានការយកចិត្តទុកដាក់អនុវត្តបែបបទ គោលនយោបាយ អាទិភាពជាច្រើន ប៉ុន្តែក្នុងការងារពិនិត្យសម្រេចគម្រោងការឲ្យជួលដី រំដោះទីធ្លានៅខ្វះការសហការស្អិតល្មួតរវាងបណ្ដាផ្នែក និងមូលដ្ឋាន បណ្ដាល ឲ្យសម្ទុះ ផ្សព្វផ្សាយគម្រោងការយឺត សន្ទស្សន៍ លេខលទ្ធភាពប្រជែង (PCI) ថយចុះទាប។ល ។ ញុាំងឲ្យលទ្ធផលទាក់ទាញវិនិ យោគបរទេសចូល មកក្នុងខេត្តនៅជួបការលំបាកច្រើន។
ដើម្បីដោះស្រាយបញ្ហាលំបាក ខិតខំអនុវត្ត សម្រេចបណ្ដាកម្រិតផែនការក្នុងវិស័យសេដ្ឋកិច្ច -សង្គមឆ្នាំ ២០២២ គណៈកម្មាធិការបក្សខេត្តបានដាក់ចេញបណ្ដាវិធានការសំខាន់ៗរួចចង្អុល ការបណ្ដាផ្នែក មូលដ្ឋានផ្ដុំកម្លាំងអនុវត្តចាប់តាំង ពីពេលនេះដល់ចុងឆ្នាំ ។ ជាក់ស្ដែងគឺខេត្តបន្តជំរុញមាំការវិនិយោគដើម្បីអនុវត្តមានប្រសិទ្ធភាព គម្រោងការរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញ ក្នុងនោះ ផ្ដុំកម្លាំងផ្លាស់ប្ដូររចនាសម្ព័ន្ធផលិតតាមទិសដៅ មុខទំនិញ បង្កើនគុណភាពផលិតផលឧបត្ថម្ភ បណ្ដាអាជីវកម្ម សហករណ៍ច្នៃកសិផល ដើម្បីជំ រុញមាំការនីហរ័ណមុខទំនិញ។
ខេត្តប្រមូលបណ្ដាប្រភពកម្លាំងអាទិភាព អនុវត្តវិទ្យាសាស្រ្តបច្ចេកវិទ្យាក្នុងការចិញ្ចឹមជលផល និងផលិតច្នៃកសិផល។ បន្តជំរុញមាំការកែទម្រង់ រដ្ឋបាលបង្កើនចំណាត់ថ្នាក់បណ្ដាសន្ទស្សន៍លេខ PAR, Index, PAPI, SIPPAS ដើម្បីកែលម្អបរិស្ថាន វិនិយោគ ទាក់ទាញអាជីវកម្មវិនិយោគ ពិសេសគឺក្នុងវិស័យកសិកម្មជនបទ។
រួមជាមួយនោះ ខេត្តបន្តផ្ដុំកម្លាំងសង្កេតពិនិត្យ ចេញផ្សាយផ្លាស់ប្ដូរ បំពេញបន្ថែមបណ្ដាគោល នយោបាយឧបត្ថម្ភពង្រីកអាជីវកម្ម ដោះស្រាយ ទាន់ពេលបញ្ហាជាប់ជំពាក់ ការលំ បាកជូនអាជីវ កម្ម ពិសេសគឺការងាររំដោះទីធ្លា។ ខេត្តខិតខំដល់ ចុងឆ្នាំ ២០២២ រំសាយទុនវិនិយោគកសាងសំណង់សាធារណៈឲ្យសម្រេចពី ៩៥% ឡើងទៅ៕ ប្រែសម្រួល៖ ថាច់ហ្វាង