កាលពីថ្ងៃទី ២២ ខែវិច្ឆិកា ក្រុមប្រតិភូតំណាងគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត អាស្រ័យសមមិត្ត ឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តធ្វើជាប្រធានក្រុមប្រតិភូអញ្ជើញទៅដាក់កម្រងផ្កា និងអុជធូបរំលឹកវិញ្ញាណក្ខន្ធអតីតនាយក រដ្ឋមន្រ្តី វ៉វុាំងគៀត នៅបូជនីយដ្ឋានរបស់លោក ស្ថិតនៅស្រុកវុងលីម ខេត្តវិញឡុង។
លោក ឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត រួមនិងក្រុមប្រតិភូអញ្ជើញទៅដាក់កម្រងផ្កា និងអុជធូបរំលឹកវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្រ្តី វ៉វុាំងគៀត នៅបូជនីយដ្ឋានស្រុកវុងលីម ខេត្តវិញឡុង។ រូបថត៖ បាធី
នេះជាសកម្មភាពអំណរអនុស្សាវរីយ៍ឆ្នាំទី ១០០ ទិវាខួបកំណើតរបស់សមមិត្ត វ៉វុាំងគៀត (ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ១៩២២ - ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២)។ សមមិត្ត វ៉វុាំងគៀតជា គំរូបដិវត្តន៍ស្មោះត្រង់អស់មួយជីវិតដើម្បីបុព្វហេតុប្រទេសជាតិ ដើម្បីបុព្វហេតុប្រជាជន ជាសិស្សដ៏ឆ្នើមរបស់លោកប្រធានហូជីមិញ។
ស្ថិតនៅបូជនីយដ្ឋានអតីតនាយករដ្ឋ មន្រ្តី វ៉វុាំងគៀត ក្រុមប្រតិភូបានដាក់កម្រងផ្កា និងអុជធូបរំលឹងវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្រ្តី វ៉វុាំងគៀត ដើម្បីសម្តែងឡើងនូវការដឹង គុណយ៉ាងអតិបរមាចំពោះការបរិច្ចាគរបស់លោកដើម្បីបុព្វហេតុប្រទេសជាតិ។
នៅអាគារតាំងតម្កល់ភ្ជាប់ដោយឈ្មោះ “ចម្ការ ផ្ទះលោកសាវយ៉ឹង” បណ្តាសមាជិកក្នុងក្រុមប្រតិភូបានស្វែងយល់អំពីឆាកជីវិត និងការចូលរួមធ្វើបដិវត្តន៍របស់អតីតនាយករដ្ឋមន្រ្តី វ៉វុាំងគៀត ដោយឆ្លងតាមរយៈបណ្តារូបភាព និងបណ្តាភាពយន្តឯកសារ៕ ប្រែសម្រួល៖ តឹងង៉ុក