សន្និបាតហ្វឹកហាត់អ្នកមានប្រជាប្រិយភាពនៅស្រុកថ្កូវ ។ រូបថត៖ ហុងភុក
កាលពីថ្ងៃទី ១៩ ខែកក្កដា ស្រុកថ្កូវចាត់តាំងសន្និបាតហ្វឹកហាត់អ្នកមានប្រជាប្រិយភាព ក្នុងតំបន់ជនជាតិភាគតិចឆ្នាំ ២០២២។
ស្ថិតក្នុងសន្និបាតហ្វឹកហាត់នេះ ព្រះសង្ឃ អ្នកមានប្រជាប្រិយភាពបានក្តាប់ខ្ជាប់បណ្តាព័ត៌មានថ្មីៗបំផុតអំពីគោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស រដ្ឋ។ បណ្តាបញ្ហាសំខាន់ៗរបស់សេចក្តីសម្រេចចិត្ត មហាសន្និបាតលើកទី ១៣ របស់បក្ស សេចក្តីសម្រេចចិត្តលេខ ០៦-NQ/TU ចុះថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២១ របស់គណៈអចិន្ត្រៃយ៍នៃ គណៈកម្មា ធិការបក្សខេត្តស្តីពី “បន្តពង្រីកលើគ្រប់វិស័យតំបន់ជនរួមជាតិខ្មែរដំណាក់កាល ២០២១-២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៣០” បណ្តាគោលនយោបាយស្ថិតក្នុងកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមក្នុងតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១ -២០២៥។
ឆ្លងតាមវគ្គហ្វឹកហាត់នេះ ដើម្បីផ្តល់ជូនអ្នកមានប្រជាប្រិយភាពនូវបណ្តាព័ត៌មានស្តីពីគោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស រដ្ឋបានគ្រប់គ្រាន់ និងជាក់ស្តែងជាង។ ឆ្លងតាមនោះ រួមជាមួយនឹងមូលដ្ឋានផ្សព្វផ្សាយចលនាគ្រួសារ សហគមន៍មូលដ្ឋាន រួមកម្លាំងប្រឡងប្រណាំងពលកម្មផលិតពង្រីកសេដ្ឋកិច្ចគ្រួសារ រួមចំណែកធានាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមនៅមូលដ្ឋាន ពង្រីកប្រវេណីសាមគ្គីជនជាតិ អភិរក្ស និងអភិវឌ្ឍន៍អត្តសញ្ញាណវប្បធម៌ជនជាតិ រួមចំណែកកសាងស្រុកថ្កូវបានអភិវឌ្ឍន៍រហ័ស និងចីរភាព។ ពិសេសគឺក្នុងតំបន់ជនរួមជាតិខ្មែររបស់ស្រុកបានក្លាយជាតំបន់សេដ្ឋកិច្ច-សង្គមអភិ វឌ្ឍន៍លើគ្រប់វិស័យលើកកម្ពស់ជីវភាព សម្ភារ និងស្មារតីក្នុងតំបន់ជនរួមជាតិ៕
ហុងភុក-រតនា