នោះគឺជាខ្លឹមសារនៃសេចក្តីសម្រេចចិត្តលេខ ៤៥/NQ-HĐND របស់ក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញដោយបានលោក គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ ចុះហត្ថលេខាចេញផ្សាយកាលពីថ្ងៃទី ០៩ ធ្នូ ឆ្នាំ ២០២១ ស្តីពីការមិនប្រមូលប្រាក់បង់ថ្ងៃសាលា ឆ្នាំសិក្សា ២០២១-២០២២ ចំពោះកុមារ រៀនមត្តេយ្យសាលា និងសិស្សរៀនសាលាសកលរដ្ឋ សិក្ខាកាមរៀននៅបណ្តាមូលដ្ឋាន អប់រំជាប្រចាំតាមកម្មវិធីអប់រំសកល នៅលើ ភូមិសាស្ត្រខេត្តត្រាវិញ អាស្រ័យដោយជះឥទ្ធិពលអាសន្នរោគជំងឺកូវីដ-១៩ ដោយមានសិស្សសិក្ខាកាមចំនួន ៩២.១១៧ នាក់ ជាមួយចំនួនប្រាក់តាមការប៉ាន់ស្មាន ២៩,៥ ពាន់លានដុង។
សាលាវិទ្យាល័យទីក្រុងត្រាវិញ។
ក្រុមប្រឹក្សាប្រជាជនខេត្តប្រគល់ភារកិច្ចឱ្យគណៈកម្មាធិការប្រជាជនខេត្តចាត់តាំងផ្សព្វផ្សាយ អនុវត្តសេចក្តីសម្រេចចិត្ត អចិន្រ្តៃយ៍ បណ្តាគណៈនិងតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត តាមដានត្រួតពិនិត្យអង្កេតសេចក្តីសម្រេចចិត្ត៕
ដំណឹង-រូបថត៖ សុខា