សេចក្តីសម្រេចចិត្តលេខ ៤៦/NQ-HĐND របស់ក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ បានលោក គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ ចុះហត្ថលេខាចេញផ្សាយ កាលពីថ្ងៃទី ០៩ ធ្នូ ឆ្នាំ ២០២១។
ខ្លឹមសារសេចក្តីសម្រេចចិត្តចែងច្បាស់កំណត់អំពីចម្ងាយផ្លូវ និងភូមិសាស្ត្រធ្វើជាមូលដ្ឋានកំណត់ចំពោះសិស្សដែលមិនអាចទៅសាលា និងវិលត្រឡប់មកផ្ទះក្នុងថ្ងៃ និងបានឧបត្ថម្ភតាមគោលនយោបាយអនុក្រឹត្យលេខ ១១៦/ ២០១៦/NQ-CP ចុះថ្ងៃទី ១៨ កក្កដា ឆ្នាំ ២០១៦ របស់រដ្ឋាភិបាល កំណត់គោលនយោបាយឧបត្ថម្ភសិស្ស និងសាលាសកលនៅបណ្តាឃុំ ភូមិលំបាកពិសេសលើភូមិសាស្ត្រខេត្តត្រាវិញ។
យោងតាមនោះ ខេត្តត្រាវិញមាន ១៩ សាលាបានទទួលផល រួមមាន៖ អនុវិទ្យាល័យវ៉ូឌិញឡេវ (ស្រុកចូវថាញ់) អនុវិទ្យាល័យឯកទេសង្វៀងទៀងថាញ់ (ទីក្រុងត្រាវិញ) អនុវិទ្យាល័យផុងភូ (ស្រុកកូវកែ) បឋមសិក្សាទ្រឿងទ័រ (បេ) បឋមសិក្សាថាញ់ហ្វាស៊ើង មធ្យមសិក្សាញ៉ីត្រឿង អនុវិទ្យាល័យថាញ់ហ្វាស៊ើង បឋមសិក្សា អនុវិទ្យាល័យធ្វឹងហ្វា អនុវិទ្យាល័យយ៉ឿងក្វាងដុង អនុវិទ្យាល័យញ៉ីត្រឿង អនុវិទ្យាល័យកូវង៉ាង (បេ) (ស្រុកកូវង៉ាង) មធ្យមសិក្សាដូងស្វឹង (អា) អនុវិទ្យាល័យដូងស្វឹង (បេ) មធ្យមសិក្សាដូងចូវ (អា) មធ្យមសិក្សាដូងចូវ មធ្យមសិក្សាដូងស្វឹង អនុវិទ្យាល័យដូងចូវ (ស្រុកយ្វៀងហាយ) អនុវិទ្យាល័យតឹបស៊ើង និងអនុវិទ្យាល័យថ្កូវ (ស្រុកថ្កូវ)។
សេចក្តីសម្រេចចិត្តនេះជំនួសឲ្យបណ្តាសេចក្តីសម្រេចចិត្តលេខ ៥៤- ១១២- ១៧២ និង ៤៩ ។ល។ របស់ក្រុមប្រឹក្សាប្រជាជនខេត្តពីមុននេះ។ រយៈកាលអនុវត្តសេចក្តីសម្រេចចិត្ត ក្នុងឆ្នាំសិក្សា ២០២១ ២០២២៕ ដំណឹង-រូបថត៖ សុខា