កាលពីថ្ងៃទី ០៨ ខែមីនា ស្ថិតនៅនឹងមជ្ឈមណ្ឌលសន្និបាតខេត្តអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តចាត់តាំងសន្និបាតផ្សព្វផ្សាយបណ្តាឯកសាររបស់មជ្ឈិមឆ្នាំ ២០២២។ សម មិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្តធ្វើជាអធិបតីសន្និបាត។
សន្និបាតផ្សព្វផ្សាយបណ្តាឯកសាររបស់មជ្ឈិមឆ្នាំ ២០២២។ រូបថត៖ គីមឡង
អញ្ជើញចូលរួមសន្និបាតមានបណ្តាសមាជិកគណៈប្រតិបត្តិការបក្ខភាគខេត្ត ប្រធានបណ្តា មន្ទីរ គណៈ ភ្នែក អង្គការមហាជនខេត្ត លេខាបក្សស្រុកយ្វៀងហាយ កូវង៉ាង កាងឡុង ប្រធានបណ្តាស្ថាប័នសេនាធិការនៃគណៈកម្មាធិការបក្សស្រុក។
ឯកសារទាំង ០៩ ច្បាប់ដែលបានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្តផ្សព្វផ្សាយក្នុងសន្និបាតរួមមានដូចជា៖ (១) សេចក្តីសន្និដ្ឋានលេខ ២១-KL/TW ចុះថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១ របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស (នីតិកាលទី ១៣) និងសេចក្តីសន្និដ្ឋានលេខ ០៣-KL/TW ចុះថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២១ របស់ការិយាល័យនយោបាយអនុវត្តសេចក្តីសន្និដ្ឋានលេខ ២១-KL/TW ស្តីពីការជំរុញមាំការ កសាង រៀបចំបក្ស និងប្រព័ន្ធនយោបាយ ប្តេជ្ញា ចិត្តទប់ស្កាត់ រុញច្រានវិនិច្ឆ័យម៉ឺងម៉ាត់កម្មាភិបាល បក្ខជនថមថយអំពីសតិអារម្មណ៍ សីលធម៌ របៀបរស់នៅសក្ខីភាព “ប្រែប្រួលដោយខ្លួនឯង” “ក្លែងភាពដោយខ្លួនឯង” ។ (២) សេចក្តីកំណត់លេខ ៤៩-QĐ/TW ចុះថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២១ របស់ការិយាល័យនយោបាយ ស្តីពី “អង្គការចាត់តាំងបក្សក្នុងកងទ័ពប្រជា ជនវៀតណាម” ។ (៣) សេចក្តីកំណត់លេខ ៤៦-QĐ/TW ចុះថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២១ របស់គណៈលេខាមជ្ឈិមបក្ស “ស្តីពីសមត្ថកិច្ច ភារកិច្ចសិទ្ធិអំណាច ចាត់តាំងយន្តការស្ថាប័ន ជំនាញការធ្វើសេនាធិការ ជំនួយការគណៈកម្មាធិការបក្សស្រុក គណៈកម្មាធិការបក្សទី ក្រុង គណៈកម្មាធិការបក្សទីផ្សាររួមខេត្ត។ (៤) សេចក្តីកំណត់លេខ ៥០-QĐ/TW ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១ របស់ការិយាល័យនយោបាយ ស្តីពី “ការងារគ្រោងផែនការកម្មាភិបាល”។ (៥) សេចក្តីកំណត់លេខ ៥៧-QĐ/TW ចុះ ថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២២ របស់គណៈ លេខាមជ្ឈិមបក្ស “ស្តីពីមុខសញ្ញាសម្បទា និង បែងចែកថ្នាក់បណ្តុះបណ្តាលទ្រឹស្តីនយោបាយ”។ (៦) សេចក្តីកំណត់លេខ ៥៨-QĐ/TW ចុះថ្ងៃ ទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២២ របស់ការិយាល័យ នយោបាយ “ស្តីពីបញ្ហាមួយចំនួនអំពីការងារការពារនយោបាយផ្ទៃក្នុង”។ (៧) សេចក្តីណែ នាំលេខ ១៦-HD/BTCTW ចុះថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២២ របស់គណៈចាត់តាំងមជ្ឈិមបក្ស “ស្តីពីខ្លឹមសារជាក់ស្តែងមួយចំនួនអំពីការងារ គ្រោងផែនការកម្មាភិបាល”។ (៨) សេចក្តីកំ ណត់លេខ ៣៧-QĐ/TW ចុះថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១ របស់គណៈលេខាមជ្ឈិមបក្ស “ស្តីពីបណ្តាប្រការដែលបក្ខជនមិនគប្បីធ្វើ”។ (៩) សេចក្តីណែនាំលេខ ០២-HD/UBKTTW ចុះថ្ងៃទី ២៩ ខែកុវិច្ឆិកា ឆ្នាំ ២០២១ របស់គណៈ ត្រួតពិនិត្យមជ្ឈិមបក្សអនុវត្តសេចក្តីកំណត់ បណ្តាប្រការដែលបក្ខជនមិនគប្បីធ្វើ។
មានយោបល់ក្នុងសន្និបាតនេះ សមមិត្តឡឹមមិញដាំង បានសង្កត់ធ្ងន់ថា៖ ការសិក្សាស្រាវជ្រាវ រៀនសូត្រ ជ្រួតជ្រាបសេចក្តីសន្និដ្ឋាន សេច ក្តីកំណត់ សេចក្តីណែនាំរបស់មជ្ឈិម ដើម្បីបង្កជាភាពឯកភាពអំពីឆន្ទៈ និងធ្វើសកម្មភាពក្នុងទូទាំងបក្ខភាគ ពិសេសគឺចំពោះបណ្តាសមមិត្ត ជាសមាជិកគណៈប្រតិបត្តិការបក្ខភាគខេត្ត អ្នកជាប្រមុខបណ្តាមូលដ្ឋាន មន្ទីរ គណៈ ផ្នែក អង្គការមហាជនខេត្ត បណ្តាស្ថាប័ន ស្ថានប័នសេនាធិការ ជំនួយការគណៈកម្មាធិការបក្ស ខេត្ត គណៈកម្មាធិការបក្សស្រុក គណៈកម្មាធិ ការបក្សទីក្រុង គណៈកម្មាធិការបក្សទីផ្សាររួមខេត្ត គណៈកម្មាធិការបក្សស្ថិតក្រោមឱវាទគណៈកម្មាធិការបក្សខេត្ត ទន្ទឹមនឹងនោះជ្រោង ខ្ពស់ស្មារតីទទួលបន្ទុក ចំណេះដឹង ប្តេជ្ញានយោបាយ ស្មារតីខ្លួនទីពឹងខ្លួន ធ្វើជាគំរូរបស់កម្មាភិបាល បក្ខជនដើម្បីផ្សព្វផ្សាយអនុវត្តព្រមៗ គ្នា រវៀសរវៃ ប្រសិទ្ធភាពសេចក្តីសន្និដ្ឋាន សេចក្តីកំណត់ សេចក្តីណែនាំរបស់មជ្ឍិម និងបណ្តាឯកសារជាក់ស្តែងរបស់ខេត្ត។
តំណាងចូលរួមសន្និបាតតែងជ្រោងខ្ពស់ស្មារតីទទួលបន្ទុក ប្រមូលផ្តុំប្រាជ្ញាសិក្សាស្រាវ ជ្រាវឯកសារ ដើម្បីក្រេបជញ្ជក់នូវបណ្តាខ្លឹមសារស្នូលសំខាន់ៗ និងបញ្ហាថ្មីៗក្នុងបណ្តាសេច ក្តីសន្និដ្ឋានសេចក្តីកំណត់ សេចក្តីណែនាំ។ ទន្ទឹមនឹងនោះចាត់តាំងផ្សព្វផ្សាយអនុវត្តសេចក្តីសន្និដ្ឋាន សេចក្តីកំណត់ សេចក្តីណែនាំគប្បីត្រូវផ្អែកទៅលើមូលដ្ឋានទទួលបន្តពីលទ្ធផល បទពិសោធន៍ក្នុងការងារកសាង រៀបចំបក្សដូចជាកន្លងហើយ ធានាគុណភាព ប្រសិទ្ធភាព ដាច់ខាត់មិនចាត់តាំងឱ្យរួចពីដៃ ឱ្យតែទាន់។ ក្នុងការចាត់តាំងផ្សព្វផ្សាយអនុវត្តគប្បីត្រូវបង្កើន ការងារត្រួតពិនិត្យការអនុវត្តន៍ អ្នកជាប្រមុខ គណៈកម្មាធិការបក្ស រដ្ឋអំណាច អង្គការចាត់ តាំងមហាជន មូលដ្ឋាន ស្ថាប័ន អង្គភាព ធ្វើ ជាគំរូ៕ រតនា