អនុស្សាវរីយ៍ឆ្នាំទី ៧៥ ទិវាយុទ្ធជនពិការ-ពលី ២៧ កក្កដា។ កាលពីថ្ងៃទី ០៧ កក្កដា សមមិត្តតាំងធីថឹម សមាជិកាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុក អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកថ្កូវបានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់អ្នកម្តាយវៀតណាមវីរភាពឡេធីធៀត ជន្មាយុ ៩៥ ឆ្នាំរស់នៅនៅនឹងអនុសង្កាត់លេខ ៣ ទីប្រជុំជនថ្កូវ។ សម មិត្តតាំងធីថឹម សាកសួរទុក្ខដោយយកចិត្តទុកដាក់ចំពោះស្ថានភាពសុខភាព ប្រសិទ្ធពរអ្នក ម្តាយមានសុខភាពមួនមាំ អាយុយឺនយូររួមជាមួយនឹងកូនចៅហើយបញ្ជាក់ថា៖ យុវវ័យជំនាន់ក្រោយតែងកត់សម្គាល់ ដឹងគុណចំពោះការបរិច្ចាគយ៉ាងធំធេងរបស់ជំនាន់មុនដើម្បីបុព្វហេតុរំដោះប្រជាជាតិ ឯកភាព សេរីភាពជូនមាតុប្រទេស ក្នុងនោះមានការបរិច្ចាគរបស់អ្នក ម្តាយជាដើម។ ក្នុងឱកាសនេះ សមមិត្តតាំងធីថឹមបានជូនអ្នកម្តាយទឹកប្រាក់ ៥ លានដុង។
លោកស្រី តាំងធីថឹម សមាជិកាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុកថ្កូវអញ្ជើញទៅសួរសុខទុក្ខ
និងជូនអំណោយដល់អ្នកម្តាយវៀតណាមវីរភាព។ រូបថត៖ តឹងតាយ
បានដឹង នាឱកាសអនុស្សាវរីយ៍ឆ្នាំទី ៧៥ ទិវាយុទ្ធជនពិការ-ពលី ២៧ កក្កដាឆ្នាំនេះ ស្រុកថ្កូវចាត់តាំងប្រតិភូការងារទៅសួរសុខទុក្ខ និងជូនអំណោយដល់អ្នកម្តាយវៀតណាមវីរភាព ០៩ រូបនៅលើភូមិសាស្ត្រស្រុក៕ តឹងតាយ-រតនា