កាលពីថ្ងៃទី ១៩ កុម្ភៈឧត្តមសេនីយ៍ត្រី ឡេសាហោយ វីរកងកម្លាំងប្រដាប់អាវុធប្រជាជន អតីតប្រធានកងវរសេនាធំលេខ ៣ យោធភូមិភាគលេខ ៩ អ្នកស្រី ង្វៀងធីខា ប្រធាន សមាគមជំរុញការសិក្សាខេត្ត ជូនទោចក្រយាន ២០ គ្រឿងដល់សិស្សានុសិស្សមានស្ថានភាព លំបាកនៅឃុំ តឹងអាង ស្រុកកាងឡុង។
ជូនទោចក្រយានដល់សិស្សានុសិស្សក្រីក្រឃុំ តឹងអាង ស្រុកកាងឡុង។ រូបថត៖ ង៉ុកហុង
នេះជាឆ្នាំទី ៣ ដែលឧត្តមសេនីយ៍ត្រី ឡេសាហោយ ជូនទោចក្រយានដល់សិស្សានុសិស្សក្រីក្រ មានស្ថានភាពលំបាកនៅស្រុក កាងឡុង (មុននោះ លោកបានជូនទោចក្រយានចំនួន ៤០ គ្រឿងដល់ឃុំអាងទ្រឿង ២០ គ្រឿង និងឃុំអាងទ្រឿង (អា) ២០ គ្រឿង)។ នេះគឺជាប្អូនៗដែលមានស្ថានភាពលំបាករៀន ពូកែនៅឃុំតឹងអាង។ ទោចក្រយានមួយគ្រឿងៗ តម្លៃ ១,៥ លាន ដុង។ សរុបទឹកប្រាក់រួម ៣០ លានដុង អាស្រ័យដោយឧត្តមសេនីយ៍ត្រី ឡេ សាហោយ ចលនាក្រុមហ៊ុនចំកាតស្ថាបនា ពាណិជ្ជកម្មសាវាហ្វាងវៀត-ស្រុកកាងឡុង ឧបត្ថម្ភ៕ ង៉ុកហុង-ថាច់ហៀង