ដើម្បីរួមចំណែកបណ្ដុះបណ្ដាលប្រភពធនធានមនុស្សសម្រាប់បម្រើសង្គមឲ្យកាន់តែរីកចម្រើន វត្តពោធិព្រឹក្សគិរីវង្ស (ស្វាយសៀមចាស់) ឃុំង៉ាយស្វៀង ស្រុកថ្កូវទើបបើកកម្មវិធីបំប៉ន ចំណេះវិជ្ជាផ្សេងៗរួមមាន ០៥ ថ្នាក់គឺ៖ (១) ថ្នាក់បច្ចេកទេសកំព្យុទ័រសម្រាប់បម្រើការងារការិយាល័យទាំងពីរភាសា (ខ្មែរ-វៀត)។ (២) ថ្នាក់សិក្សាព្រះធម៌ (ភាវនា និងទេសនា) (៣) ថ្នាក់អនក្ខកម្មទី ១ (៤) ថ្នាក់អប់រំវិញ្ញាសាគណិត សម្ព័ន្ធវេយ្យាករណ៍បាលី (៥) ថ្នាក់សិក្សាចម្លាក់គំនូរក្បាច់ខ្មែរ និងបង្ហាត់ភ្លេងបុរាណខ្មែរ ភ្លេងសម័យព្រមទាំងចម្រៀង របាំប្រពៃណីខ្មែរ។
វគ្គសិក្សាផ្នែកកំព្យូទ័រ ។
ចម្លាក់ក្បាច់ខ្មែរបុរាណ។
បានដឹងថា វគ្គបំប៉នចំណេះវិជ្ជាទាំង ០៥ ថ្នាក់ខាងលើមានសិក្ខាកាមប្រមាណ ៧០ អង្គ និងរូបចូលរួម។ ខ្លឹមសារបំពាក់បំប៉នអាស្រ័យព្រះសង្ឃវត្តពោធិព្រឹក្សគិរីវង្ស (ស្វាយសៀមចាស់ )ជ្រើសរើស និងចងក្រងដោយខ្លួនឯងផ្ទាល់។ រយៈពេលសិក្សា ០២ ខែ៕ ថាច់ហ្វាង