ដើម្បីបង្កើនការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានទៅក្នុងការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ក្នុងលក្ខណៈ “ធម្មតាថ្មី” ព្រះ សង្ឃជនរួមជាតិខ្មែរលើភូមិសាស្រ្តខេត្ត ចាប់ផ្តើមធ្វើឱ្យថ្នឹកជាមួយការប្រើប្រាស់ប្រព័ន្ធបោសលេខកូដ QR ដើម្បីរស់នៅ សុវត្ថិភាពជាមួយអាសន្នរោគ។
ក្នុងបណ្តាថ្ងៃដំបូងទទួលបានសារលិខិតចង្អុលការលេខ ៤៩៨៥/UBND-KGVX ចុះថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២១ របស់គណៈកម្មាធិការប្រជាជនខេត្ត ព្រះតេជគុណសឺនកែន ប្រធានការិយាល័យសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ចាប់ផ្តើមស្វែងយល់ព័ត៌មានណែនាំបញ្ចូលផ្នែកទន់ជូនដំណឹងសុខាភិបាលដោយការប្រើប្រាស់ PC-Covid នៅលើ Smartphone។ ព្រះតេជគុណ សឺនកែន មានថេរដីកាឱ្យដឹងថា៖ ចំពោះការប្រើប្រាស់ផ្នែកទន់ PC-Covid សម្រាប់បោសលេខកូដ QR ជាការថ្មីថ្មោង។ ប៉ុន្តែនោះជាការប្រើប្រាស់សំខាន់ រួមចំណែកក្នុងការងារបង្ការ ទប់ស្កាត់អាសន្នរោគ ម៉្លោះហើយចាំបាច់ត្រូវតែស្វែង យល់ព័ត៌មាន និងតម្លើងជាបន្ទាន់។ អាស្រ័យហេតុនោះ អាត្មាបានទាញយក មកប្រើប្រាស់ និងធ្វើឱ្យថ្នឹកជាបណ្តើរៗ។