កាលពីថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២២ សមា គមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវ សហការជាមួយរដ្ឋអំណាចមូលដ្ឋានចាត់តាំងពិធីបើកការដ្ឋានកសាងស្ពានជនបទតភ្ជាប់ភូមិស្វាយសៀម ឃុំង៉ាយស្វៀង និងភូមិអូរ ឃុំ តឹបស៊ើង ស្រុកថ្កូវ។
បណ្តាតំណាងចូលរួមធ្វើកិច្ចបញ្ចុះបឋមសិលា។
ស្ពាននេះសាងសង់ដោយបេតុងស៊ីម៉ងត៍ គ្រឹះដែក ទទឹង ៣,២ ម៉ែត្រ បណ្តោយ ៤០ ម៉ែត្រ ថវិកាប្រមាណ ៥០០ លានដុង អាស្រ័យព្រះតេជគុណធិចមិញទ្រី ព្រះចៅអធិការវត្តឡុងប៊ូវ (ឃុំញីឡុង ស្រុកកាងឡុង)-អនុប្រធានការិយាល័យគណៈ អភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្តត្រាវិញ និងព្រះតេជគុណថាច់ញ៉ឹកព្រះចៅអធិការវត្តស្វាយសៀមថ្មី (ឃុំង៉ាយស្វៀង ស្រុកថ្កូវ)-អនុ ប្រធានអចិន្ត្រៃយ៍ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវ ចលនាសមាគមកសាងស្ពាន ចាន់កៀងទីក្រុងហូជីមិញ និងពុទ្ធបរិស័ទមូលដ្ឋានចូលរួមឧបត្ថម្ភ។ នេះជាសំណង់ដើម្បីអំណរមហាសន្និបាតតំណាងគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្តត្រាវិញលើកទី ០៧ អាណត្តិកាល ២០២២-២០២៧៕ ដំណឹង-រូបថត៖ សុជា