កាលពីថ្ងៃទី ០៦ កញ្ញា លោកស៊ើងហុង អគ្គនិពន្ធនាយករងកាសែតត្រាវិញអញ្ជើញ ទៅសួរសុខទុក្ខ និងប្រគេនអំណោយដល់បណ្តាវត្តខ្មែរ និងប៉ុស្តិ៍ត្រួតពិនិត្យសុខាភិបាលទប់ស្កាត់ អាសន្នរោគជំងឺកូវីដ-១៩ នៅលើភូមិសាស្ត្រ ស្រុកចូវថាញ់ និងទីក្រុងត្រាវិញ៖ វត្តមហិង្គុទ្សារាម (សំរោងធំ) វត្តពោធិទេពចេត្យារាម (ផ្នោអណ្តែត) វត្តចម្ប៉ាបុរី (ត្រោកលិច) វត្តចម្បី សោភ័ណ (ត្រោកកើត) វត្តសុវណ្ណនទីសិរីឧត្តម (អូរតាពៅ) វត្តព្រះពន្លាជ័យ (ពន្លា) វត្តកំពង់និគ្រោធ (កំពង់ជ្រៃ) វត្តបុទុមគង្គា (រួម មិត្រ) វត្តពោធិវង្សារាម (ចុថទ័ព) វត្តបទុមវង្សកំពុង់ថ្មី (ទ័ពថ្ម) និងវត្តចម្ប៉ាអង្គជ័យ (ចំការ) ។ល។
លោក ស៊ើងហុង អគ្គនិពន្ធនាយករងកាសែតត្រាវិញសំណេះសំណាល់ជាមួយនឹងព្រះឧបជ្ឈាយ៍គឹមថន
ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកចូវថាញ់។
នៅបណ្តាវត្តដែលបានអញ្ជើញទៅដល់ លោក ស៊ើងហុងបានសួរសុខទុក្ខយ៉ាងកក់ក្តៅដល់សុខភាព ជីវភាពព្រះឧបជ្ឈាយ៍ ព្រះចៅអធិការ ក៏ដូចជាការទុក្ខលំបាករបស់មាមីងប្រជាពុទ្ធបរិស័ទ ក្នុងរយៈកាលអនុវត្តគម្លាតសង្គម បង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ។ បច្ចុប្បន្ននេះ ស្ថានភាពរបស់ទូទាំងប្រទេសនិយាយរួម ក្នុងខេត្តត្រាវិញនិយាយដោយឡែក អាសន្នរោគជំងឺកូវីដ-១៩ ប្រែប្រួលស្មុគស្មាញ ហេតុដូច្នោះហើយ សង្ឃឹមថាព្រះឧបជ្ឈាយ៍ ព្រះចៅអធិការគួបផ្សំផ្សព្វផ្សាយចលនាមាមីង ពុទ្ធបរិស័ទក្តាប់ខ្ជាប់ស្ថានភាពគ្រោះថ្នាក់របស់ រោគជំងឺ មិនធ្វេសប្រហែសបណ្តែតបណ្តោយ ម្ចាស់ការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ -១៩ របស់ខ្លួន និងគ្រួសារអនុវត្តម៉ឹងម៉ាត់អនុ សាសន៍ ៥K របស់ក្រសួងសុខាភិបាល និងអនុវត្តម៉ឹងម៉ាត់តាមសារលិខិតលេខ ៣៨៧៥/ UBND-KGVX របស់គណៈកម្មាធិការប្រជាជនខេត្តណែនាំកសាង “កំពែងការពារ” បង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ នៅនឹងឃុំ សង្កាត់ ទីប្រជុំជន។ ពិសេសគឺក្នុងរដូវបុណ្យ ភ្ជុំបិណ្ឌខាងមុខនេះ៕ រតនា