កាលពីថ្ងៃទី ១១ កុម្ភៈ វត្តកងចក្ការាម (ធ្លក) ចាត់តាំងពិធីបើកការដ្ឋានស្ថាបនាស្ពានជនបទនៅភូមិធ្លក ឃុំហ៊ីបហ្វា ស្រុកកូវង៉ាង ខេត្តត្រាវិញ។
ព្រះសង្ឃនិងពុទ្ធបរិស័ទចូលរួមពិធីបើកការដ្ឋានកសាងស្ពានជនបទ។
នៅក្នុងពិធីបើកការដ្ឋាននេះមានការនិមន្តចូលរួមរបស់ព្រះតេជគុណថាច់តារា អនុប្រធាន និងជាប្រធានការិយាល័យសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវង៉ាង ព្រះចៅអធិការវត្តកងចក្ការាម (ធ្លក)រួមជាមួយព្រះសង្ឃនិងគណៈអារាមា ភិបាលវត្តធ្លក។
ដើម្បីបម្រើការធ្វើដំណើរទៅមកប្រកបដោយសុវត្ថិភាពនិងងាយស្រួលឲ្យមាមីងនៅទីនេះ ព្រះតេជគុណថាច់តារាបានចលនាបណ្ដាសប្បុរសជនក្នុងនិងក្រៅប្រទេសឧបត្ថម្ភកសាង។ បានដឹងថាស្ពានមានប្រវែង ២២ ម៉ែត្រ ទទឹង ១,៧ សរុបតម្លៃកសាង ១៣៤ លានដុង៕ លឺវវូ (ប្រភពយ៉ាកង៉ោ)