សប្តាហ៍កន្លងហើយ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងត្រាវិញ សហការជាមួយមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺខេត្តចាត់តាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនសមណស័ក្ដិសាសនាជាង ៩៥ អង្គនៅទីក្រុងត្រាវិញ ក្នុងនោះ មានសមាជិកគណៈអភិបាលសមាគម ពុទ្ធសាសនាវៀតណាម សមាជិកគណៈប្រតិបត្តិការ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិទីក្រុងត្រាវិញ។ សមណស័ក្ដិទាំងនោះបានចាក់វ៉ាក់សាំង Comir Naty ។ មុនពេលចាក់គ្រូពេទ្យវេជ្ជបណ្ឌិត បានពិនិត្យសុខភាពរបស់សមណស័ក្ដិនៃបណ្ដាសាសនា ហើយក្រោយពេលចាក់វ៉ាក់សាំងរួចបានណែនាំ អំពីរបៀបតាមដានការប្រតិកម្មរបស់វ៉ាក់សាំង។
ទីក្រុងត្រាវិញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ព្រះសង្ឃ ។ រូបថត៖ ហ្វាងវូ
ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនសមណស័ក្ដិនៃបណ្ដាសាសនាបានបង្ហាញឲ្យឃើញ ការយកចិត្តទុកដាក់របស់បក្ស រដ្ឋ ថ្នាក់ដឹកនាំខេត្ត ទីក្រុងត្រាវិញក្នុងការគិតគូរជីវភាព ប្រជុំជីវភាពរបស់សាសនា ។
នៅពេលខាងមុខ ទីក្រុងត្រាវិញនឹងបន្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់បព្វជិតក្នុងមូលដ្ឋាន សាសនាដែលមិនទាន់បានអនុវត្តនៅទីក្រុង ត្រាវិញ៕ ហ្វាងវូ-ថាច់ហ្វាង