ចាប់ពីថ្ងៃទី ០៦-០៩ ខែធ្នូ កម្មាភិបាល យុទ្ធជនកងកម្លាំងបណ្តាស្ថាប័ន អង្គភាពស្ថិតក្រោមឱវាទគណៈបញ្ជាការដ្ឋានយោធាខេត្ត កងកម្លាំងអចិន្ត្រៃយ៍នៃគណៈបញ្ជាការដ្ឋានយោធាស្រុកកូវង៉ាងជាង ៥០ នាក់ និងកងសេនាជនចល័តសហការជាមួយនឹងបណ្តាគណៈ ផ្នែក អង្គការចាត់តាំងមហាជន គណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋានចេញទ័ពអនុវត្តរៀបចំធ្វើអនាម័យទិដ្ឋភាពបរិស្ថានលើភូមិសាស្ត្រឃុំថាញ់ហ្វាស៊ើង និងឃុំឡុងស៊ើងស្រុកកូវង៉ាង។ តាមផែនការសហការ ក្នុងរយៈពេល ០៤ ថ្ងៃ បណ្តាកងកម្លាំងចាត់តាំងកាត់រំលស់មែកឈើបិទបាំងប្រយោលភ្នែកនៅសងខាងបណ្តាផ្លូវខេត្ត និងផ្លូវតភ្ជាប់ភូមិ កាប់ឆ្ការគុម្ពោតឈើក្រាស់ អនាម័យបរិស្ថាន ស្តារព្រែកប្រឡាយជាមួយនឹងប្រវែងជាង ៣០ គីឡូម៉ែត្រ។
តាមវរសេនីយ៍ឯកង្វៀងវ៉ាំងញ៉ាញ់ ស្នងការនយោបាយរងនៃគណៈបញ្ជាការដ្ឋានយោធាខេត្តបានឱ្យដឹងថា៖ ការប្រតិបត្តិការយោធាក្រៅបន្ទាយលើកនេះក៏ជាបណ្តាសកម្មភាពជាក់ស្តែងដើម្បីអំណរទិវាបង្កើតកងទ័ពប្រជាជនវៀតណាម (២២ ខែធ្នូ ឆ្នាំ ១៩៤៤-២២ ខែធ្នូ ឆ្នាំ២០២២) ទន្ទឹមនឹងនោះគឺជាការធ្វើដំណើរវិលមកកាន់ប្រភពដោយមានអត្ថន័យយ៉ាងជ្រាលជ្រៅ ត្រដាងឡើងនូវមនោសញ្ចេតនា ភារកិច្ចរបស់កម្មាភិបាល យុទ្ធជនរបស់គណៈបញ្ជាការដ្ឋានយោធាខេត្តជាមួយនឹងប្រជាជន រួមចំណែកបង្កើន ពង្រឹងភាពទំនាក់ទំនង សាមគ្គីរវាងកងទ័ព និងប្រជាជន ជួយប្រជាជនលំនឹងការផលិត ពង្រីកសេដ្ឋកិច្ច បង្កក្តីជំនឿ និងកសាងរូបភាព “កងទ័ពអ៊ំហូ” នៅក្នុងទឹកចិត្តប្រជាជន។ កិច្ចការនេះគឺជាសកម្មភាពមួយដើម្បីជួយឧបត្ថម្ភស្រុកកូវង៉ាងអនុវត្តសម្រេចលក្ខឋានជនបទថ្មីស្តីពីលក្ខឋានបរិស្ថាន រួមចំណែកលើកស្ទួយស្រុកកូវង៉ាងសម្រេចលក្ខឋានស្រុកជនបទថ្មីនាឆ្នាំ ២០២៣៕
ហ៊ឺវហ៊ីប-រតនា
កម្មាភិបាល យុទ្ធជនកងកម្លាំងយោធាខេត្តពលកម្មជួយប្រជាជននៅឃុំថាញ់ហ្វាស៊ើង។ រូបថត៖ ហ៊ឺវហ៊ីប