តាមរយៈការចលនារបស់លោក ប៊ូយធៀកកូង អតីតលេខាបក្សស្រុកទីវកឹង កាលពីថ្ងៃទី ១៧ កក្កដា ក្រុមហ៊ុនផលិតចំណីសត្វ PROCONCO កឹងធើសហការជាមួយ រដ្ឋអំណាចមូលដ្ឋាន ចាត់តាំងជូនណោយ ១.០០០ចំណែក ដល់គ្រួសារក្រីក្រ ជិតក្រ គ្រួសារដែលមានស្ថានភាពលំបាកទាំង ១១ ឃុំ-ទីប្រជុំជន នៅលើភូមិសាស្រ្តស្រុកទីវកឹង។ ក្នុងនោះ ឃុំនីមួយៗបានជូនអំណោយ ១០០ ចំណែក ដោយឡែក ទីប្រជុំជនទីវកឹងនិងកូវក្វាងក្នុងមួយកន្លែងបានទទួលអំណោយចំនួន ៥០ ចំណែក។ អំណោយមួយចំណែកៗតម្លៃ ២០០ ពាន់ដុង។
នាឱកាសនេះ ប្រធានគណៈកម្មាធិការប្រជាជនស្រុកទីវកឹង បានជូនលិខិតសរសើរ ដល់ក្រុមហ៊ុន PROCONCO កឹងធើ ដែលបានឧបត្ថម្ភអំណោយដល់ គ្រួសារក្រីក្រ គ្រួសារជិតក្រ គ្រួសារដែលមានស្ថានភាពលំបាកនៅមូលដ្ឋាន៕
ថាញ់ក្វាង-ថាច់ហៀង
លោកប៊ូយធៀកកូងជូនអំណោយដល់គ្រួសារក្រីក្រ។ រូបថត៖ ថាញ់ក្វាង