កាលពីថ្ងៃទី ១៩ ខែមីនា គណៈទំនាក់ទំនងអតីតយុទ្ធជនកងវរសេនាតូចលេខ ៥០៩គណៈបញ្ជាការដ្ឋានយោធាខេត្តចាត់តាំងពិធីជួបជុំប្រពៃណីអនុស្សាវរីយ៍ឆ្នាំទី ៦២ ទិវាបង្កើតកងវរសេនាតូច(៩/៣/១៩៦១-៩/៣/២០២៣)។ អញ្ជើញចូលរួមមានលោក ង្វៀងក្វិញធៀង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្តង្វៀងថាញ់តឹម លេខាគណៈកម្មាធិការបក្សទីក្រុង វរសេនីយ៍ឯក ឡេវ៉ាំងកាំង មេបញ្ជាការ ប្រធានសេនាធិការគណៈបញ្ជាការដ្ឋានយោធាខេត្ត និងកម្មាភិបាល យុទ្ធជន អតីតយុទ្ធជននៃកងវរសេនាតូចលេខ ៥០៩ ជាង ១៥០ រូប។
បណ្តាតំណាងចូលរួមពិធីជួបជុំគណៈទំនាក់ទំនងកងវរសេនាតូចលេខ ៥០៩។
ក្នុងពិធីជួបជុំ សមមិត្តឡេក្វឹកគឿង អតីតស្នងការរងនៃកងវរសេនាតូចលេខ ៥០៩ រួមជាមួយបណ្ដាតំណាងបានរំលឹកឡើងវិញពីប្រពៃណីត្រចះត្រចង់ អង់អាចក្លាហានរបស់កងវរសេនាតូចរាល់បណ្ដាសម័យសង្គ្រាម។ កងវរសេនាតូចទ័ពជើងគោកលេខ ៥០៩ ជាអង្គភាពមួយក្នុងបណ្ដាអង្គភាពស្នូលនៃចលនាកសាងកងកម្លាំងប្រដាប់អាវុធកងទ័ព ៣ យ៉ាង កងវរសេនាតូចតែងផ្សារភ្ជាប់ស្អិតល្មួតជាមួយមូលដ្ឋាន ធ្លាប់ធ្វើសកម្មភាពតស៊ូឯកឯង ក៏ដូចជារួមម្លាំងជាមួយបណ្ដាអង្គភាពមិត្តធ្វើការប្រយុទ្ធ។ ពេលខ្លះប្រយុទ្ធប្រមូលផ្ដុំ ពេលខ្លះប្រយុទ្ធរាត់រាយ។ កងវរសេនាតូចតែងសម្ដែងពីគោលជំហរប្រយុទ្ធរបស់ខ្លួន កម្មាភិបាលបានខ្ញុំហ្វឹកហាត់ សាកល្បងក្នុងការប្រយុទ្ធ មានចំណេះដឹងបច្ចេកទេស យុទ្ធវិធីល្អ គោលជំហរនយោបាយរឹងមាំ ជាមួយរបៀបវាយប្រថុយជីវិត រឹងប៉ឹង ហានក្លា ល្បិចកល ច្នៃប្រតិដ្ឋ រហ័សរហួន ចល័តកងកម្លាំងរហ័ស កិច្ចការជំនាញរបស់កងវរសេនាតូចគឺវាយឈ្លបបំផុសចលនា ស៊ូស្លាប់ជាមួយរូបភាពយុទ្ធវិធីកំណត់វាយឆ្មក់ប្រតិបត្តិការក្រៅបន្ទាយ។ល។ តួយ៉ាងដូចលើកប្រយុទ្ធឆ្នើមរបស់អង្គភាពនារសៀលថ្ងៃទី ៦ ខែឧសភាឆ្នាំ ១៩៦៤ ខ្មាំងឱ្យឧទ្ធម្ភាគចក្រចាក់កងអនុសេនាធំការពារសន្តិសុខចុះមកភូមិអាងឌិញយ៉ុង ឃុំតឹងអាង(បច្ចុប្បន្នគឺតឹងបិញ កាងឡុង) អាស្រ័យអនុសេនីយ៍ត្រីខឿង ប្រធានកងអនុសេនាធំបញ្ជាការ ជាបន្ទាន់នោះ កងវរសេនាតូចវាយឆ្មក់ ផ្ទុះកាំភ្លើងកម្ទេចដោយរលូនកងអនុសេនាធំ រឹបយកអាវុធទាំងស្រុង និងមធ្យោបាយឃោសនាការទំនាក់ទំនង ក្នុងនោះ មានកាំភ្លើង M៧៩ មួយដើមជាអាវុធដំបូងបង្អស់របស់ខេត្ត និងបាញ់ធ្លាក់ឧទ្ធម្ភាគចក្រ ២ គ្រឿង យន្តហោះតំបន់ស្នូលមួយគ្រឿង។
អស់រយៈពេល ៦២ ឆ្នាំកសាង ប្រយុទ្ធ និងវឌ្ឍនាការកងវរសេនាតូចលេខ ៥០៩ មានការប្រយុទ្ធអង់អាចក្លាហានរាប់សិបលើក សមមិត្តជាច្រើនបានពលីជីវិតដើម្បីឯករាជ្យ សេរីភាពរបស់មាតុប្រទេស។ ជាមួយស្នាដៃធំធេង កងវរសេនាតូច មានកិត្តិយសបានរដ្ឋជូនរង្វាន់ ឥស្សរិយយសយុទ្ធជ័យ សមមិត្តជាច្រើនបានជូនកិត្តិនាមយុទ្ធជនប្រឡងប្រណាំង ហានក្លាសម្លាប់ខ្មាំង កម្ទេចរថក្រោះ និងបណ្ណសរសើរ លិខិតសរសើរ ៣៧៩ ច្បាប់សម្រាប់សមូហភាព និងបុគ្គល៕
ហ៊ឺវហ៊ីប-សម្បត្តិ