ជ្រោមជ្រែងកម្មវិធីជូនបញ្ជីគាំពារសង្គម និងបណ្ណគាំពារសុខាភិបាលដល់អ្នកមានស្ថានភាពក្រលំបាកដែលគាំពារសង្គមវៀតណាមបានបំផុសនោះ គាំពារសង្គមស្រុកកូវង៉ាងសហការជាមួយរដ្ឋអំណាចមូលដ្ឋានបណ្ដាឃុំ៖ ឡុងស៊ើង ធ្វឹងហ្វា និងញីទ្រឿង ចាត់តាំងពិធីជូនបណ្ណគាំពារសុខាភិបាល ៨៥ បណ្ណ ដល់អ្នកមានស្ថានភាពលំបាកនៅលើភូមិសាស្រ្តស្រុក។ នេះជាចំនួនបណ្ណគាំពារសុខាភិបាលដែលគាំពារសង្គម ខេត្តបានចលនាសប្បុរសជន និងអាជីវកម្មនៅលើភូមិសាស្រ្តខេត្តចែករំលែកមកស្រុកកូវង៉ាង។
កម្មវិធីនេះមានអត្ថន័យជាក់ស្ដែងបង្ហាញឲ្យឃើញស្មារតីសាមគ្គី “ជួយគ្នាទៅវិញទៅមក”, “អ្នកមានរក្សាខ្សត់” លើកកម្ពស់ស្មារតីឧបត្ថម្ភ ថែទាំដល់អ្នក្រីក្រ អ្នកដែលមានស្ថានភាពក្រលំបាកក្នុងឱកាសបុណ្យតេត រួមចំណែកអនុវត្តល្អគោលនយោ បាយសុខុមាលភាពសង្គមនៅលើភូមិសាស្រ្តខេត្ត៕
ជូនបណ្ណគាំពារសុខាភិបាលដល់គ្រួសារក្រីក្រ។ ឌិញកាញ់-ថាច់ហៀង