នៅថ្ងៃទី ១៧ មករា ឃុំង៉ាយស្វៀង ស្រុកថ្កូវចាប់ផ្ដើមផ្គុំដាក់ប្រព័ន្ធអំពូលភ្លើងថាមពលពន្លឺព្រះទិត្យតាមបណ្ដោយផ្លូវភូមិជ្រៃធំចាប់ពីក្បាលថ្នល់ភូមិស្វាយសៀមរហូតដល់ភូមិស្វាយពក ឃុំលឺវង៉ីបអាញ់។
ប្រព័ន្ធអំពូលភ្លើងនេះប្រវែង ២,៥ គីឡូម៉ែត្រ រួមមាន ៦៨ បង្គោលភ្លើង ចម្ងាយពី បង្គោលទៅបង្គោលមួយ ៣០ ម៉ែត្រ សរុបថវិកាកសាង ៨៤,១ លានដុង អាស្រ័យសាខា បក្សនិងគណៈកម្មការប្រជាជនភូមិជ្រៃធំចលនាប្រជាជននិងបក្ខជនប្រជុំជីវភាពកន្លែងស្នាក់នៅតាមសេចក្ដីកំណត់លេខ ២១៣ របស់ការិយាល័យនយោបាយរួមវិភាគទាន។
នេះជាសំណង់ប្រព័ន្ធអំពូលភ្លើងថាមពលពន្លឺព្រះអាទិត្យដែលបានកសាងមុនគេ បង្អស់នៅឃុំង៉ាយស្វៀងដើម្បីរួមចំណែកក្នុងការកសាងជនបទថ្មីនៅលើភូមិសាស្រ្តភូមិជ្រៃធំ។ អង្គភាពទទួលផ្គុំដាក់សំណង់នេះគឺអគ្គក្រុមហ៊ុនភាគហ៊ុនវៀតធែវ សាខានៅខេត្តត្រាវិញកំពុងខិតខំផ្គុំដាក់ឲ្យបានសម្រេចក្នុងសប្ដាហ៍នេះដើម្បីបម្រើប្រជាជនក្នុងឱកាស បុណ្យតេតឆ្នាំ ២០២៣៕
ដំណឹង-រូបថត៖ ថាច់ហ្វាង
ពិធីដាក់ប្រព័ន្ធអំពូលភ្លើងថាមពលពន្លឺព្រះអាទិត្យ។