ដើម្បីរកឃើញជំងឺនៅលើសត្វស្លាប បានឆាប់រហ័ស ដើម្បីមានវិធានការបង្ការទប់ស្កាត់ជំងឺបានទាន់ពេលជូនបណ្ដាគ្រួសារចិញ្ចឹមសត្វស្លាប គិតតាំងពីដើមឆ្នាំ ២០២៣ មកទល់ពេលនេះ ផ្នែកបសុពេទ្យស្រុកចូវថាញ់ យកសំណាកពិនិត្យ ជំងឺនៅលើសត្វស្លាបជាង ៤០០ សំណាក ។
បណ្ដាសំណាកបានយក គឺនៅលើហ្វូងមាន់ចិញ្ចឹមរបស់បណ្ដាគ្រួសារដែលចិញ្ចឹមដោយចំនួនច្រើននៅឃុំង្វៀកហ្វា។ ការយកសំណាកពិនិត្យជំងឺបានកំណត់ទៅតាមពេលដែលមានបាតុភាពខ្ពស់នៃការកើតអាសន្នរោគ រួចបានលៃពេលសមស្របដើម្បីសំណាកពេលពិនិត្យប្រកបដោយគុណភាព។ តាមរយៈនៃការយកសំណាកពិនិត្យ មានសំណាកជាង ៥០ មានសញ្ញាជ្រាបជំងឺគ្រុនផ្ដាសាយបក្សី ផ្នែកបសុពេទ្យបានណែនាំបណ្ដាគ្រួសារចិញ្ចឹមសត្វស្លាបព្យាបាលបានទាន់ពេល។
ទន្ទឹមជាមួយការយកសំណាកធ្វើការពិនិត្យ ផ្នែកបសុពេទ្យស្រុកចូវថាញ់នៅទាំងបង្កើនការណែនាំដល់អ្នកចិញ្ចឹមសត្វស្លាបអនុវត្តល្អការធ្វើអនាម័យតំបន់ជុំវិញទ្រុងចិញ្ចឹម រក្សាកម្ដៅឱ្យមាន់ពេលមេឃត្រជាក់ លៃលកចំណីត្រូវតាមបរិមាណ និងទឹកឱ្យគ្រប់គ្រាន់ពេលអាកាសធាតុក្ដៅអូសអន្លាយ៕
ដំណឹង-រូបថត៖ សម្បត្តិ
បណ្ដាបសុពេទ្យយកសំណាកលើសត្វមាន់។