កាលពីថ្ងៃទី ១៣ វិច្ឆិកា សាលាសកលវិទ្យាល័យត្រាវិញចាត់តាំងពិធីបញ្ចប់វគ្គសិក្សា និងជូនសញ្ញាប័ត្រដល់វិស្វករ បរិញ្ញាថ្មីចំនួន ៤៨៥ នាក់ដែលបញ្ចប់ការសិក្សានៃវគ្គសិក្សាបណ្តាឆ្នាំ ២០១៨- ២០១៩- ២០២០ រូបភាពរៀនបណ្តើរធ្វើការបណ្តើរ និងប្រព័ន្ធបណ្តុះបណ្តាប្រយោលចម្ងាយនៃបណ្តាផ្នែកមុខវិជ្ជា៖ ច្បាប់ គណនេយ្យ គ្រប់គ្រងអាជីវកម្ម អប់រំពន្លកកុមារ បច្ចេកវិទ្យាពត៌មាន ឧបដ្ឋាយិកា បច្ចេកទេសធ្វើកោសល្យវិច័យវេជ្ជសាស្រ្ត វេជ្ជសាស្រ្តសាធារណៈ។ ក្នុងរយៈកាលសិក្សា បណ្តានិស្សិតបានបំពាក់បំប៉នចំណេះដឹងសំខាន់ៗតាមផ្នែកវិជ្ជានីមួយៗដែលខ្លួនបានរៀន។
ក្នុងឱកាសនេះដែរ សាលាសកលវិទ្យាល័យត្រាវិញបានជូនលិខិតសរសើរ ១៨៥ ច្បាប់ដល់និស្សិត ១៨៥ នាក់ ដែលសម្រេចបានស្នាដៃឆ្នើមក្នុងវគ្គសិក្សា និងជូនសញ្ញាប័ត្រដល់វិស្វករ បរិញ្ញាថ្មីចំនួន ៣៩៧ នាក់ដែលបញ្ចប់ការសិក្សានៃវគ្គសិក្សាបណ្តាឆ្នាំ ២០១៨- ២០១៩-២០២០ ក្នុងនោះមាននិស្សិត ០៣% សម្រេចបាននិទ្ទេសឆ្នើម និស្សិត ៤២% សម្រេចបាននិទ្ទេសពូកែ៕
ង៉ុកហុង‑សុជា
ពិធីជូនលិខិតសរសើរដល់និស្សិតឆ្នើម។ រូបថត៖ ង៉ុកហុង