នាឱកាសទិវាមហាសាមគ្គីទូទាំងជនជាតិដែលបានចាត់តាំងឡើងនៅភូមិផ្នោរក្រូច (ឃុំហ៊ីបហ្វា ស្រុកកូវង៉ាង) កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ព្រះតេជគុណថាច់តារា ព្រចៅអធិការវត្តធ្លកបានជូនអំណោយ ៥៦ ចំណែករួមមានអង្ករ ១០ គីឡូ មី ១ ធុង និងសាច់ប្រាក់ ១០០.០០០ ដុង អំណោយក្នុងមួយចំណែកៗគិតជាតម្លៃ ៣៥០.០០០ ដុង។នាឱកាសនេះដែរគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំហ៊ីបហ្វា បានជូនអំណោយ ១០០ ចំណែក ដល់គ្រួសារពុទ្ធបរិស័ទដែលមានជីវភាពលំបាកលើភូមិសាស្រ្ត។
អំណោយរបស់រណសិរ្សឃុំហ៊ីបហ្វារួមមានអង្ករ និងវត្ថុចាំបាច់មួយចំនួនទៀត ក្នុងមួយចំណែកៗគិតជាតម្លៃ ៣០០.០០០ ដុង។ នេះជាបណ្ដាអំណោយមានអត្ថន័យវប្បធម៌)នៃមនុស្សជាតិយ៉ាងជ្រាលជ្រៅក្នុងទិវា សំដៅជំរុញទឹកចិត្ត ពង្រីកស្មារតីស្នេហាជាតិ ក្នុងប្រជាជន ជួយគ្នាទៅវិញទៅមកដើម្បីឈានឡើងក្នុងជីវភាព៕
ដំណឹង‑រូបថត៖ ថាច់សម្បត្តិ
ព្រះតេជគុណថាច់តារា ជូនអំណោយដល់គ្រួសារពុទ្ធបរិស័ទ។