បងស្រីគឹមធីឡែ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់លេខ៩ ទីក្រុងត្រាវិញ មានកិត្តិយសបានចូលរួមសន្និបាតស្ងើចសរសើរប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិឃុំ និងប្រធានគណៈការងាររណសិរ្សឆ្នើម អាណត្តិកាល ២០១៧ ‑២០២២ នៅរដ្ឋធានីហាណូយ និងបានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមមជ្ឈិមជូនបណ្ណសរសើរសម្រេចស្នាដៃឆ្នើមក្នុងការងាររណសិរ្ស ដំណាក់កាល ២០១៧-២០២២។
បងស្រីគឹមធីឡែ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់លេខ ៩ ទីក្រុងត្រាវិញ។
ដោយកំណត់បានថាការងារផ្សព្វផ្សាយចលនាជាភារកិច្ចដ៏សំខាន់របស់រណសិរ្ស ម្ល៉ោះហើយ តាំងពីទទួលនាទីជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិសង្កាត់លេខ ៩ (ឆ្នាំ២០១៥) រហូតមកទល់ពេលនេះ បងស្រីគឹមធីឡែតែងម្ចាស់ការកសាងផែនការ ធ្វើសេនាធិការឲ្យគណៈកម្មាធិការបក្ស ដើម្បីសហការផ្សព្វផ្សាយបណ្តាសារាចរ សេចក្តីសម្រេចចិត្តគោលការណ៍គោលមាគ៌ា គោលនយោបាយច្បាប់របស់បក្សនិងរដ្ឋ ផ្សព្វផ្សាយបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិនៅមូលដ្ឋាន។ ដោយមានស្មារតីទទួលបន្ទុកខ្ពស់ អស់ពីចិត្តក្នុងការងារ ជាពិសេសគឺយកចិត្តទុកដាក់គិតគូរដល់ជីវភាពប្រជាជនបានជាពេលដែលបងស្រីបំផុសចលនាឲ្យចូលរួមបណ្តាចលនារបស់រណសិរ្សមាតុភូមិសង្កាត់ទី៩ តែងទទួលបានការឧបត្ថម្ភគាំទ្រពីសំណាក់អង្គការចាត់តាំងនិងសប្បុរសជនជានិច្ច។ ជាក់ស្តែងក្នុងឆ្នាំ២០២២ បងស្រីបានសហការជាមួយសមាជិករណសិរ្ស ចលនាឧបត្ថម្ភកសាងផ្ទះឧបការគុណ០២ខ្នង ជូនគ្រួសារអ្នកមានសគុណ ផ្ទះមហាសាមគ្គី ១០ខ្នង ជូនគ្រួសារជួបការលំបាកអំពីលំនៅឋានសរុបតម្លៃ ៦៩០លានដុង ចលនាបានអំណោយជាង ៣.៥០០ ចំណែកជូនដល់គ្រួសារក្រីក្រ គិតជាតម្លៃជាង ៩០០ លានដុង។ល។
ទន្ទឹមនឹងនោះ បងស្រីតែងយកចិត្តទុកកដាក់ទៅស្វែងយល់នូវគោលបំណងរបស់ប្រជាជន ជាពិសេសគឺស្វែងយល់អំពីស្ថានភាពជនជាតិ សាសនា ដើម្បីកសាងបណ្តាទម្រង់សមស្របនឹងស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន។ ជារៀងរាល់ឆ្នាំ បងស្រីតែងអនុវត្តតាមការណែនាំរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិខេត្ត ក្រុង ដើម្បីធ្វើសេនាធិការឲ្យគណៈកម្មាធិការបក្ស រដ្ឋអំណាចសង្កាត់ ដើម្បីផ្សព្វផ្សាយអនុវត្តឱ្យបានល្អជានិច្ច។ តាមរយៈនោះ គាត់បានស្នើកសាងទម្រង់ជាក់ស្តែងជាច្រើន រួមចំណែកយ៉ាងសកម្មក្នុងការកសាង ពង្រីកកម្លាំងមហាសាមគ្គីទូទាំងប្រជាជាតិ។ ជាក់ស្តែង មានទម្រង់ “ក្លឹបផ្សព្វផ្សាយ អប់រំច្បាប់នៅវត្តចំការអនុសង្កាត់ទី ៩ សង្កាត់លេខ៩” ទីក្រុងត្រាវិញ ទម្រង់ "តំបន់ប្រជាជនស្នាក់នៅភ្ជាប់ជាមួយនឹងបូជនីយដ្ឋានចូលរួមការពារបរិស្ថាន សម្របសម្រួលនឹងអាកាសធាតុប្រែប្រួល" នៅវត្តសិលាទ្រ(ថ្មទល់) អនុសង្កាត់ទី៦ សង្កាត់លេខ ៩" ។ល។ តាមរយៈទម្រង់ទាំងនោះ បានរួមចំណែកជំនួយឲ្យប្រជាជន បង្កើនការយល់ដឹងជូនប្រជាជនអំពីគោលការណ៍ គោលមាគ៌ា គោលនយោបាយច្បាប់របស់បក្ស និងរដ្ឋ កាត់បន្ថយករណីបំពានច្បាប់និងចូលរួមអនាម័យបរិស្ថាន ទិដ្ឋភាពទីក្រុងឲ្យបានល្អ រួមចំណែកក្នុងការកសាងសង្កាត់អារ្យធម៌។
បងគឹមធីឡែមានប្រសាសន៍ថា៖ ជារៀងរាល់ឆ្នាំ ខ្ញុំតែងម្ចាស់ការ កសាងផែនការ រួចធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស រដ្ឋអំណាចសង្កាត់ដើម្បីបង្រួបបង្រួមពង្រឹងសមាជិកគណៈកម្មាធិការរណសិរ្សមាតុភូមិសង្កាត់ គណៈការងាររណសិរ្សបណ្តាអនុសង្កាត់ធានាគ្រប់បរិមាណ និងគុណភាព។ ការជ្រើសសមាជិកគណៈការងាររណសិរ្សត្រូវជ្រើសអ្នកមានប្រជាប្រិយភាព អ្នកមានសមត្ថភាព និងមានស្មារតីទំនួលខុសត្រូវ ព្រមទាំងស្ម័គ្រចិត្តចូលរួមចំណែកក្នុងការងាររបស់រណសិរ្ស។ ទន្ទឹមនឹងនោះ ខ្ញុំបានសហការយ៉ាងរលូនជាមួយសមាជិក និងបណ្តាផ្នែកពាក់ព័ន្ធ ដើម្បីចាត់តាំងផ្សព្វផ្សាយ អនុវត្តឱ្យបានល្អបណ្តាចលនាដែលថ្នាក់លើបានកំណត់។
លោក វ៉ក្វឹកវិញ លេខាគណៈកម្មាធិការបក្សសង្កាត់លេខ៩ បានឲ្យដឹងថា៖ សមមិត្ត គឹមធីឡែជាអ្នកអស់ពីចិត្តចំពោះការងារ មានស្មារតីទំនួលខុសត្រូវចំពោះការងាររបស់ខ្លួន ព្រមទាំងមានចរិតរួសរាយ ស្និទ្ធស្នាលជាមួយប្រជាជនទៀតផង។ សមមិត្ត តែងស្វែងយល់អំពីគោលបំណងរបស់ប្រជាជន ជាពិសេសក្តាប់ស្ថានការណ៍ក្នុងតំបន់ជនជាតិ និងសាសនា ដើម្បីធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស រដ្ឋអំណាច បង្កើតបណ្តាទម្រង់ធ្វើសកម្មភាពមានប្រសិទ្ធភាព។ ទង្វើជាក់ស្តែងរបស់សមមិត្តគឹមធីឡែ បានរួមចំណែកយ៉ាងសកម្មក្នុងការកសាង ពង្រឹង និងពង្រីកកម្លាំងមហាសាមគ្គីទូទាំងប្រជាជាតិក្នុងដំណាក់កាលថ្មី។
ទន្ទឹមនឹងការអនុវត្តន៍ល្អតួនាទី ភារកិច្ចរជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់ បងឡែនៅទាំងកសាងគ្រួសារប្រកបដោយសុភមង្គល ជាគ្រួសារគំរូនៅមូលដ្ឋានទៀតផង។ គ្រួសារបងសម្រេចកិត្តិនាមជាគ្រួសារវប្បធម៌ឆ្នើមថ្នាក់ខេត្តកាលពីឆ្នាំ ២០០៦ រួចរក្សាកិត្តិនាមនេះរហូតមកទល់បច្ចុប្បន្ន៕
អត្ថបទ‑រូបថត៖ សុជា