កាលពីថ្ងៃទី ១៥ មីនា សមាគមសិល្បៈ អក្សរសិល្ប៍ ខេត្តត្រាវិញ សហការជាមួយមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ ចាត់តាំងបើកពិធីតាំងពិព័រណ៍សិល្បៈ ដើម្បីអំណរអនុស្សាវរីយ៍ឆ្នាំទី ៨០ ទិវាបង្កើតប្រសូត្រគម្រោងផែនការស្ដីពីវប្បធម៌វៀតណាម (១៩៤៣ - ២០២៣)។
អញ្ជើញចូលរួមមានសមមិត្តប៊ូយក្វាងហ្វី អតីតសមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អតីតលេខាបក្សខេត្តត្រាវិញ សមមិត្តឡេថាញ់បិញ សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងតំណាងបណ្តាមន្ទីរ ស្ថាប័នខេត្ត។
បណ្តាតំណាងចូលរួមទស្សនារូបសំណាកវប្បធម៌ប្រពៃណីខ្មែរ។
ពិធីតាំងពិព័រណ៍សិល្បៈលើកនេះបានប្រមូលផ្តុំ និងជ្រើសផលិតផលវប្បធម៌ វណ្ណកម្មជាង ៣៥០ ប្រភេទដែលមានលក្ខណៈប្រវេណីវប្បធម៌ឆ្នើមរបស់បណ្តាជនជាតិនៅខេត្តត្រាវិញដូចជា៖ ផ្ទាំងគំនូរ រូបភាពបច្ចេកទេស សៀវភៅពុម្ពដែលមានវណ្ណកម្មប្រកបដោយលក្ខណៈសិល្បៈ អក្សរសិល្ប៍ខ្មែរ ផលិតផលរបាំងមុខ ឧបករណ៍តន្ត្រីរបស់ជនជាតិខ្មែរ សម្លៀកបំពាក់របស់ជនជាតិទាំង ៤ ខ្មែរ-កិញ-ចិន‑ចាម ។ល។ ផលិតផល វណ្ណកម្មទាំងនោះបានរួមចំណែកឆ្លុះបញ្ចាំងឲ្យឃើញអំពីទស្សនីយភាពវប្បធម៌ អក្សរសិល្ប៍ និង សិល្បៈរបស់ជនជាតិទាំងបួនតែងរួមដំណើរ និងបង្កើតជាប្រវតិ្តសាស្រ្តរបស់ប្រទេសជាតិតាំងពីការតស៊ូប្រឆាំងខ្មាំងសត្រូវដើម្បីរំដោះជាតិ រហូតដល់ការកសាង ការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ និយាយរួម និងខេត្តត្រាវិញ និយាយដោយឡែក។ ការតាំងពិព័រណ៍លើកនេះបានរួមចំណែកបំពេញតាមតម្រូវការក្នុងការស្តាប់ ទស្សនារបស់សាធារណជននៅពេលអញ្ជើញមកចូលទស្សនា។
ការតាំងពិព័រណ៍នេះ នឹងបើកទ្វារសម្រាប់សាធារណជនមកទស្សនា ស្វែងយល់ចាប់តាំងពីថ្ងៃទី ១៥ មីនា រហូត ដល់ថ្ងៃទី ២៤ មីនា នៅបរិវេណស្ថាប័នសមាគមសិល្បៈ អក្សរសិល្ប៍ខេត្តត្រាវិញ៕
ដំណឹង‑រូបថត៖ សុជា