អនុវត្តសេចក្ដីសម្រេចចិត្តលេខ ១១/២០២០/NQ-HĐND របស់ក្រុមប្រឹក្សាប្រជាជនខេត្ត កំណត់អំពីគោលនយោបាយឧបត្ថម្ភពលករ សិស្ស និស្សិតនៅលើភូមិសាស្រ្តខេត្តត្រាវិ ញទៅធ្វើការ រៀនសូត្រនៅបរទេសតាមកិច្ចសន្យា ដំណាក់កាល ២០២១-២០២៥ ការិ យាល័យពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ចស្រុកយ្វៀងហាយសហការជាមួយបណ្ដា ផ្នែកដែលពាក់ព័ន្ធ គណៈកម្មាធិការប្រជាជនបណ្ដាឃុំ ទីប្រជុំជន និងសាលាវិទ្យាល័យ នៅលើភូមិសាស្រ្តស្រុកចាត់តាំងផ្សព្វផ្សាយអំពីគោលការណ៍ គោលនយោបាយ ច្បាប់ របស់បក្ស និងរដ្ឋ បំផុតគឺបណ្ដាគោលនយោបាយដែលទាក់ទងដល់ការបុលទុន រៀន វិជ្ជាជីវៈ ទីផ្សារពលកម្ម។
តាមរយៈការងារផ្សព្វផ្សាយដោយរូបភាពផ្សេងៗជាច្រើននោះ ស្រុកចាត់តាំងផ្សព្វផ្សាយ បានចំនួន ២២២ លើកដោយមានពលករចូលរួមជាង ៧៤.០០០ លើក។ ទន្ទឹមនឹងនោះ ថតចម្លងសារលិខិតស្ដីពីការប្រកាសជម្រើសរបស់បណ្ដាក្រុមហ៊ុន អាជីវកម្មក្នុង ក្រៅខេត្ត និងក្រៅប្រទេសចំនួន ៩០ ច្បាប់ផ្ញើដល់បណ្ដាមូលដ្ឋាន។ គណៈកម្មាធិការប្រជាជនស្រុកសហការជាមួយមជ្ឈមណ្ឌលសេវាកម្មការងារធ្វើខេត្តត្រាវិញចាត់តាំងពិធីទំនាក់ទំនងការងារធ្វើនៅមជ្ឈមណ្ឌលស្រុកអំពាវនាវបានក្រុមហ៊ុន អាជីវកម្មក្នុង និងក្រៅខេត្តជាង ១២ កន្លែងចូលរួម បង្កលក្ខណៈឲ្យពលករជាង ៦៣៥ នាក់ចូលរួម ពិគ្រោះ ឧទ្ទេសនាមការងារធ្វើ។
មាមីងកសិករត្រៀមបម្រុងចុះដាំដំណាំ។ រូបថត៖ ឌិញកាញ់
ក្នុងបណ្ដាឆ្នាំកន្លង ការងារបញ្ជូនពលករទៅធ្វើការនៅបរទេសតាមកិច្ចសហការតែងបាន បក្ស និងរដ្ឋយកចិត្តទុកដាក់ពិសេសតាមរយៈបណ្ដាគោលនយោបាយដែលបក្ស និងរដ្ឋ បានចេញផ្សាយ ជាពិសេសគឺបណ្ដាគោលនយោបាយឧបត្ថម្ភចំពោះអ្នកដែលស្ថិតក្នុងក្រ បខ័ណ្ឌក្រីក្រ ជិតក្រ ជនជាតិភាគតិចបានបង្កលក្ខណៈងាយស្រួលក្នុងការងារបញ្ជូនពល ករទៅធ្វើការនៅបរទេស។ ក្នុងឆ្នាំ ២០២២ ស្រុកមានពលករ ៤០ នាក់ទៅធ្វើការនៅបរ ទេសតាមកិច្ចសហការ សម្រេច ១៣៣% ប្រៀបជាមួយសេចក្ដីសម្រេចចិត្តដាក់ចេញ ( ក្នុងនោះ មានពលករខ្មែរ ១៤ នាក់)។ ឆ្លងតាមរយៈនោះបានជួយឲ្យបណ្ដាគ្រួសារដែល មានស្ថានភាពលំបាកបានរួចផុតពីភាពក្រីក្រឈានឡើងធូរធា ស្ដុកស្ដម្ភ។ នេះអាច បញ្ជាក់បានថា ការបញ្ជូនពលករទៅធ្វើការមានពេលកំណត់នៅបរទេសជាកូនសោ សម្រាប់ដោះស្រាយបញ្ហាកាត់បន្ថយភាពក្រីក្រស្ថិរភាពនៅមូលដ្ឋាន។
ទន្ទឹមនឹងនោះ ការចូលរួមទៅធ្វើការមានពេលកំណត់នៅបរទេសបានជួយឲ្យពលករ ចេះដឹង និងរៀនសូត្របានបទពិសោធន៍យ៉ាងច្រើនក្នុងការរស់នៅ លទ្ធភាពបង្កើតអាជីព ដោយខ្លួនឯង បំណិនខាងការប្រាស្រ័យទំនាក់ទំនង មានប្រភពចំណូលជួយដល់គ្រួសារ និងខ្លួនឯង។ ជាងនោះទៅទៀត ពលករទាំងនេះនៅទាំងមានកម្រិតវិជ្ជាភាសាបរទេស មានថ្វីដៃខ្ពស់នៅបណ្ដាប្រទេសដែលខ្លួនទៅធ្វើការ ក្រោយពេលវិលត្រឡប់មកស្រុកកំណើតងាយស្វែងរកបានការងារល្អ និងទទួលបានប្រាក់ខែខ្ពស់ក្នុងពេលអនាគត ។
ផ្ដើមពីបណ្ដាលទ្ធផលដែលសម្រេចបាននោះបង្ហាញឲ្យឃើញថា ការយល់ដឹងរបស់ សង្គម គ្រួសារ និងពលករក្នុងការកាត់បន្ថយភាពក្រីក្រ បង្កើនប្រភពចំណូល ធ្វើមាន ស្របច្បាប់កាន់តែបានលើកកម្ពស់។ ការសហការរវាងបណ្ដាស្ថាប័ន គណៈ ផ្នែក និងអង្គការចាត់តាំងមហាជនគ្រប់លំដាប់ថ្នាក់ក្នុងការបង្កលក្ខណៈ ឧបត្ថម្ភពលករចូលរួម ទៅធ្វើការមានពេលកំណត់នៅបរទេសជាវិធីសាស្រ្តកាត់បន្ថយភាពក្រីក្រស្ថិរភាព រួមចំ ណែកអនុវត្តសម្រេចជោគជ័យការកសាងស្រុកយ្វៀងហាយសម្រេចលក្ខឋានស្រុកជនបទថ្មី៕
ប្រែសម្រួល៖ ថាច់ហ្វាង