កាលពីថ្ងៃទី ២៣ ខែកុម្ភៈ សម្ព័ន្ធពលករស្រុកទីវកឹងសហការជាមួយគណៈនាយកក្រុមហ៊ុនផលិតពាណិជ្ជកម្មសេវាកម្ម LaLa ចាត់តាំងពិធីពង្រីកសមាជិកសហជីព ទទួលស្គាល់សហជីពមូលដ្ឋាននិងចេញបង្ហាញមុខគណៈប្រតិបត្តិការសហជីពមូលដ្ឋានក្រុមហ៊ុនផលិតពាណិជ្ជសេវាកម្ម LaLa មានទីស្នាក់ការតំបន់ផលិតនៅភូមិតឹងដាយ ឃុំហ៊ីវទឺ ស្រុកទីវកឹង។ មុខរបរធ្វើសកម្មភាពសំខាន់គឺផលិត ទទួលធ្វើកាបូបដៃគ្រប់ប្រភេទ។ បច្ចុប្បន្ន ក្រុមហ៊ុនមានកម្មាភិបាលនិងកម្មករជំនាញ។ គិតមកដល់ពេលនេះ ក្រុមហ៊ុនមានកម្មករ ៤៥ នាក់ស្ម័គ្រចិត្តចុះឈ្មោះចូលរួមអង្គការចាត់តាំងសហជីពនិងបានទទួលស្គាល់ជាសមាជិកសហជីពចាប់ពីថ្ងៃទី ២៣ ខែកុម្ភៈឆ្នាំ ២០២៣។ លើមូលដ្ឋាននោះ សម្ព័ន្ធពលករស្រុកទីវកឹងបានសម្រេចចិត្តបង្កើតសហជីពមូលដ្ឋានក្រុមហ៊ុនផលិតពាណិជ្ជកម្មសេវាកម្មLaLaនិងទទួលស្គាល់គណៈប្រតិបត្តិការសហជីពរួមមានសមាជិក ០៥ នាក់ គណៈត្រួតពិនិត្យសហជីពរួមមានសមាជិក ០៣ នាក់ ។
តាមការគ្រោងទុកក្រុមហ៊ុននឹងបន្តជ្រើសកម្មករបន្ថែមឲ្យគ្រប់ ៤៥០ នាក់៕
ថាញ់ក្វាង-លឺវវ៉ូ
ពិធីចេញបង្ហាញមុខសមាជិកសហជីពក្រុមហ៊ុនផលិតពាណិជ្ជកម្មសេវាកម្ម LaLa។ រូបថត៖ ថាញ់ក្វាង