ទន្ទឹមនឹងយីហោ “ដូងខ្ទិះកូវកែ” ជាប្រភេទផ្លែឈើពិសេសរបស់ស្រុកកូវកែខេត្ត ត្រាវិញ ដែលបានប្រជាជនទាំងក្នុង និងក្រៅប្រទេសស្គាល់នោះ តាំងពីឆ្នាំ ២០១៧ មក អ្នកប្រើប្រាស់ក៏បានស្គាល់បន្ថែមផលិតផលមួយប្រភេទទៀតគឺតំណាប់ដូងខ្ទិះ ស្ករគ្រាប់ដែលផលិតចេញពីដូងខ្ទិះរបស់បងស្រី ង្វៀងធីកឹម ម្ចាស់មូលដ្ឋានផលិតតំណាប់ដូងខ្ទិះកឹមហាំង នៅអនុសង្កាត់លេខ ២ ទីប្រជុំជនកូវកែ ស្រុកកូវកែ។
ឆ្នាំ ២០១៩ ផលិតផលតំណាប់ដូងខ្ទិះកឹមហាំង បានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ទទួលស្គាល់ជាផលិតផលសម្រេចសម្បទា OCOP លំដាប់ផ្កាយ ៣ និង ជាផលិតផលឧស្សាហកម្មជនបទឆ្នើមនៅតំបន់ណាមបូឆ្នាំ ២០២០។ ឆ្នាំ ២០២២ ផលិតផលតំណាប់ដូងខ្ទិះកឹមហាំង បានទទួលស្គាល់ជាផលិតផល OCOP លំដាប់ផ្កាយ ៣ ម្ដងទៀត។
បច្ចុប្បន្ន បណ្តាផលិតផលតំណាប់ដូងខ្ទិះ ស្ករគ្រាប់ដូងខ្ទិះ (រសជាតិ ០៤ ប្រភេទផលិតអំពីវត្ថុធាតុដើមដូងខ្ទិះ) បានអតិថិជននៅហាណូយ ទីក្រុងហូជីមិញ និងបណ្តាខេត្តនៅភូមិភាគកណ្តាលបានស្គាល់៖ តាមរយៈការលក់ផលិតផលតាមប្រព័ន្ធអនឡៃ របស់មូលដ្ឋានដោយមានការចូលរួមគាំទ្រដឹកជញ្ជូនរបស់ក្រុមហ៊ុន Viettel Post, Pest, ការដឹកជញ្ជូនដោយប្រិតសំចៃ។ល។ គិតជាមធ្យមក្នុងប៉ុន្មានខែជិតដល់បុណ្យតេត មូលដ្ឋាននេះបានផ្គត់ផ្គង់តំណាប់ដូងខ្ទិះ ស្ករគ្រាប់ដូងខ្ទិះតាមលិខិតកក់ទិញតាមបណ្តាញអ៊ីនទើណែត ក្នុងមួយថ្ងៃពី ៨០-១០០ គីឡូក្រាម ។ ដោយឡែកផលិតផលតំណាប់ដូងខ្ទិះ ស្ករគ្រាប់ដូងខ្ទិះលក់ផ្ទាល់ជូនអតិថិជនវិញក្នុងមួយថ្ងៃពី ៤០០ - ៥០០ គីឡូក្រាម ។
បងស្រី ង្វៀងធីកឹម ម្ចស់មូលដ្ឋានផលិតំណាប់ដូងខ្ទិះ។ រូបថត៖ ហ៊ឺវហ្វេ
តាមប្រសាសន៍បងស្រី ង្វៀង ធីកឹម ម្ចាស់មូលដ្ឋានតំណាប់ដូងខ្ទិះ កឹមហាំង៖ តំណាប់ដូងខ្ទិះ ស្ករគ្រាប់ដូងខ្ទិះកឹមហាំង បានសម្រេចជោគជ័យ គឺល្បីល្បាញដល់តំបន់ឆ្ងាយ ផ្គត់ផ្គង់ដល់អ្នកប្រើប្រាស់ក្នុងទីក្រុងធំៗដូចជាហាណូយ ទីក្រុងហូជីមិញ និងទីក្រុងដាណាំង។ល។បានអ្នកប្រើប្រាស់ឲ្យតម្លៃខ្ពស់អំពីរសជាតិដូងខ្ទិះ។
បានដឹងថា ចំពោះ ផលិតផលតំណាប់ដូងខ្ទិះរបស់មូលដ្ឋានកឹមហាំង បានវិនិយោគក្នុងការផលិតយ៉ាងហ្មត់ចត់។ ក្នុងនោះ ផលិតផលត្រូវឆ្លងកាត់ ១១ ដំណាក់កាល (ចាប់ពីវគ្គកែច្នៃវត្ថុធាតុដើមដូងខ្ទិះ រហូតដល់សម្រេចបានជាផលិតផលតំណាប់ដូងខ្ទិះ) វគ្គកាត់ជាចំណិត ក៏យកទៅត្រាំនឹងស្ករ រួចយកដូងខ្ទិះឆាក្នុងខ្ទះលុះដល់ស្ងួតត្រូវចំណាយពេលពី ១,៥-០២ ម៉ោង ក្នុងនោះដំណាក់កាលសម្ងួតដូងត្រូវចំណាយពេលជាង ៦០% ។ ពលករម្នាក់អាចផលិតបានក្នុងមួយថ្ងៃពី ១0-១២ ខ្ទះ (មួយខ្ទះ មានផលិតផលតំណាប់ដូងពី ០៥ - ០៧ គីឡូក្រាម) ។
តាមប្រសាសន៍បងង្វៀងធីកឹមដែរ ដោយសារសាច់ដូងខ្ទិះជាប្រភេទសាច់ទន់ ស្វិត និងមានជាតិប្រេងច្រើន ដូច្នោះបានជាពេលពុះផ្លែដូងខ្ទិះដើម្បីយកសាច់ដូង ត្រូវធ្វើឲ្យសម្រេចក្នុងរង្វង់ ២៤ ម៉ោង។ ធ្វើដូច្នោះទើប សាច់ដូងមិនទន់ មិនចេញប្រេងរក្សាបានរសជាតិសាច់ដូងមានជាតិម្លាន់ ស្វិត លុះបានជាតំណាប់។ ទន្ទឹមនឹងនោះ ចំណិតតំណាប់ដូងរបស់មូលដ្ឋានក្រាស់ទៀតផង (កម្រាស់ពី ១,៥ - ០២ សង់ទីម៉ែត្រ) និងមានប្រវែង មធ្យមពី ០៧ - ០៨ សង់ទីម៉ែត្រក្នុងមួយចំណិត ។ ពេលនោះ អ្នកប្រើប្រាស់អាចកំណត់បានថាផលិតផលនេះជាដូងខ្ទិះសុទ្ធសាធ។
ផលិតផលទាំងអស់របស់មូលដ្ឋានតែងផលិតតាមប្រវេណី មិនប្រើសារធាតុគីមី ម្ល៉ោះហើយ ធានាបាននូវរសជាតិដូងខ្ទិះ ១០០% រួចអ្នកប្រើប្រាស់ អាចរក្សាទុកហូបបានក្នុងរយៈពេលពី ១៥ ‑ ២០ ថ្ងៃ។
បច្ចុប្បន្ន ផលិតផលរបស់មូលដ្ឋានបានអនុវត្តតាមកម្រិតសម្បទាស្តីពីធានាអនាម័យ សុវត្ថិភាពគ្រឿងបរិភោគ ។ កញ្ចប់ បានរចនារូបភាពស្អាត គួបផ្សំការវេចខ្ចប់ត្រឹមត្រូវ មានលេខកូដ ជាដើម ដូច្នេះអ្នកប្រើប្រាស់ជឿជាក់ថាជាផលិតផលសុវត្ថិភាព នឹងនរចិត្តពេលហូបផលិតផល ហើយអាចពិនិត្យផលិតផលនៅលើឧបករណ៍ Smartphone ដោយបោសលេខកូដ QR ៕
ប្រែសម្រួល៖ សុជា