កាលពីថ្ងៃទី ២២ ខែកក្កដា សម្ព័ន្ធយុវជនទីផ្សាររួមខេត្តយ្វៀងហាយសហការជាមួយសម្ព័ន្ធយុវជនកងទ័ពការពារព្រំដែនខេត្ត មន្ទីរពេទ្យត្រចៀក-ច្រមុះ-បំពង់ក ក្រុងហូជីមិញ និងសមាគមសហព័ន្ធន៍នារីទីផ្សាររួមខេត្តយ្វៀងហាយចាត់តាំងពិនិត្យជំងឺ រួចជូនថ្នាំពេទ្យដោយឥតគិតថ្លៃដល់ប្រជាជន ៣០០ រូបនៅឃុំហ៊ីបថាញ់។ នៅទីនេះ បណ្តាគ្រូពេទ្យ វេជ្ជបណ្ឌិតបានសួរសុខទុក្ខអំពីសុខភាព ពិនិត្យជំងឺ រួចជូនថ្នាំព្យាបាលជំងឺដោយឥតគិតថ្លៃដល់ប្រជាជន ជួយឲ្យប្រជាជនយល់ច្បាស់ជាងទៀតអំពីស្ថានភាពសុខភាពរបស់ខ្លួន។
នាឱកាសនេះ ក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិតមន្ទីរពេទ្យត្រចៀក-ច្រមុះ-បំពង់ក ក្រុងហូជីមិញក៏បានជូនសៀវភៅសរសេរ ៥០០ ក្បាលដល់សម្ព័ន្ធយុវជនទីផ្សាររួមខេត្តយ្វៀងហាយសម្រាប់ជូនដល់សិស្សនៅឃុំហ៊ីបថាញ់ សរុបថវិកា ១២៣.៥០០.០០០ ដុង។
ក្នុងថ្ងៃនេះដែរ សម្ព័ន្ធយុវជន-សមាគមសហព័ន្ធន៍នារីទីផ្សាររួមខេត្តយ្វៀហាយនៅទាំងជួយណែនាំប្រជាជនលើភូមិសាស្រ្តរបៀបប្រើកម្មវិធី VNelD កម្រិត ១ កម្រិត ២ ទៀតផង៕
ឌឹកហ្វី-តឹងង៉ុក
គ្រូពេទ្យពិនិត្យជំងឺជូនប្រជាជន។ រូបថត៖ ឌឹកហ្វី