ឆ្នាំ២០២២ មានភ្ញៀវទេសចរណ៍មកទស្សនាសារមន្ទីរវប្បធម៌ជនជាតិខ្មែរខេត្តត្រាវិញជាង ៣០.៤០០ លើកនាក់។ ក្នុងនោះមានភ្ញៀវបរទេសមកទស្សនាជាង ១.៥៣០ លើកនាក់។
ឆ្នាំ ២០២២ សារមន្ទីរវប្បធម៌ជនជាតិខ្មែរតាំងពិព័រណ៍វត្ថុបុរាណបន្ថែមជាង ៣៧០ ប្រភេទ ដែលពាក់ព័ន្ធដល់វប្បធម៌ជនជាតិខ្មែរ។ ក្នុងនោះវត្ថុបុរាណពិសេសកម្ររកបានចំនួន ៧២ ប្រភេទ ។ បច្ចុប្បន្ន អង្គភាពនេះមានវត្ថុបុរាណ ៨.៤៥០ ប្រភេទ។ទន្ទឹមនឹងការតាំងពិព័រណ៍វត្ថុបុរាណនៅសារមន្ទីវប្បធម៌ជនជាតិខ្មែរ ឆ្នាំ២០២២ អង្គភាពនៅទាំងតាំងពិព័រណ៍វត្ថុបុរាណជាច្រើនប្រភេទនៅតំបន់ទេសចរណ៍ រមណីយដ្ឋានគូស្រះស្រីនាឱកាសសប្តាហ៍វប្បធម៌ ទេសចរណ៍-សមោសរគ្រឿងបរិភោគណាមបូ ភ្ជាប់ជាមួយនឹង ពិធីបុណ្យអកអំបុកឆ្នាំ ២០២២ ដោយមានភ្ញៀវទេសចរណ៍មកចូលរួមទស្សនា ជាង ៩.៥០០ លើក ។ ក្នុងនោះមានភ្ញៀវបរទេសជាង ១.៥០០ នាក់។ ក្រៅពីនោះ សារមន្ទីរវប្បធម៌ជនជាតិខ្មែរ នៅទាំងតាំងពិព័រណ៍ផ្ទាំងគំនូរ រូបភាព វត្ថុបុរាណ និងឯកសារជាង ១២០ ប្រភេទ នៅសមោសរវប្បធម៌ខ្មែរណាមបូលើកទី ៨ នៅខេត្តសុកត្រាំងទៀតផង។ ជាលទ្ធផល អង្គភាពខេត្តត្រាវិញទទួលបានជ័យលាភីលេខ ១ ៕
ដំណឹង‑រូបថត៖ សុជា
ភ្ញៀវទេសចរមកទស្សនានៅសារមន្ទីរវប្បធម៌ជនជាតិខ្មែរខេត្តត្រាវិញ។