ដោយមានតំបន់ព្រៃឈើចម្រុះចំនួន ៩៥៩ ហិកតា នៅឃុំឡុងខាញ់ និងព្រៃ ទឹកប្រៃ រួមជាមួយបណ្ដាតំបន់សេវាកម្ម កម្សាន្តចម្រុះ បណ្ដាសំណង់ស្ថាបត្យកម្មនានា ។ល។ ស្រុកយ្វៀងហាយកាន់តែមានកម្លាំងរឹងមាំក្នុងការពង្រីកវិស័យទេសចរណ៍។
ក្រុមពិណពាទ្យវត្តជ្រៃតាសូ ប្រគំកំដរក្នុងថ្ងៃបុណ្យ។
ស្រុកយ្វៀហាយមានឃុំ ទីប្រជុំជនចំនួន ៤ គឺ៖ ទីប្រជុំជនឡុងថាញ់ ឃុំដុងហាយ ឡុងខាញ់ និងឡុងវិញ។ នេះជាបណ្ដាឃុំដែលជាតំបន់ងាយស្រួលសម្រាប់ភ្ញៀវទេសចរមកកម្សាន្ត ទេសចរណ៍ ផ្លូវទឹក បណ្ដាព្រៃឈើទឹកប្រៃ ស្រស់ស្រូបរសជាតិ បណ្ដាម្ហូបអាហារច្នៃពីបណ្ដាប្រភេទជលផល បានទាញយកផលពីបរិស្ថានធម្មជាតិ។ តាមប្រសាសន៍របស់លោក គឹមជីហ្វា ប្រធានគណៈកម្មាធិការប្រជាជនស្រុកយ្វៀងហាយ បានឱ្យដឹងថា៖ ស្រុក បានបង្កើតប្លង់គម្រោងផែនការកសាងតំបន់ទេសចរណ៍ ដល់ឆ្នាំ ២០៤០ រួចបានគណៈកម្មាធិការប្រជាជនខេត្តផ្ដល់សច្ចាប័នលើសេចក្ដីសម្រេចចិត្តលេខ ៨២៧/QĐ-UBND ចុះថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២២។ ក្នុងនោះមាន គម្រោងផែនការពង្រីកវិស័យទេសចរណ៍ ស័ក្ដិសមជាមួយលក្ខណពិសេស នៃតំបន់ដីនីមួយៗ។ ផ្ដើមពីការឡើងគម្រោងផែនការ ក៏ដូចជាកំណត់ទិសដៅពង្រីកបណ្ដាសំណង់តំបន់សេដ្ឋកិច្ច ធ្វើឱ្យស្រុកយ្វៀងហាយមានការរីកចម្រើនយ៉ាងខ្លាំងអំពីវិស័យទេសចរណ៍នាពេលអនាគត។
បច្ចុប្បន្ន ស្រុកយ្វៀងហាយ មានវត្តគណៈមហានិកាយខ្មែរចំនួន ១៤ វត្ត។ វត្តខ្មែរទាំងនោះ បានកសាងតាមរបៀបស្ថាបត្យកម្មវិសេសវិសាល ប្រកបដោយលក្ខណពុទ្ធសាសនាវប្បធម៌ខ្មែរណាមបូ ដូចជា៖ វត្តតារ៉ម ស្លាប៉ាង ដំបងពាក់ (ឃុំដូងចូវ) ប្រខុប (ឃុំង៉ូវឡាក) បាយ៉ាម(ឃុំដូងស្វឹង) សុទ្ធតែ បានទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្រ្តថ្នាក់ខេត្ត និងវត្តតាលោង (ឃុំឡុងវិញ) បានទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្រ្តថ្នាក់ជាតិ។ ស្រុកកំពុងធ្វើការពិនិត្យវត្តមួយចំនួនទៀតដើម្បី សម្រេចឯកសារប្រវត្តិវត្ត ដើម្បីទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្រ្តនាពេលខាងមុខ។ បណ្ដាវត្តដែលបានទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្រ្ត គឺជាកន្លែងទេសចរណ៍ជំនឿ សម្រាប់ភ្ញៀវទេសចរមកស្វែងយល់ពីការពលីរបស់អ្នកជំនាន់ ដើម ផែនមហាសាមគ្គីជនជាតិក្នុងសម័យតស៊ូ ដណ្ដើមយកឯករាជ្យជូនមាតុភូមិ និងបានទស្សនាអំពីលក្ខណៈក្បាច់ក្បូរេចនាល្អល្អះនៃបណ្ដាសំណង់ និងបណ្ដាស្លាកស្នាមសាក្សីមួយចំនួនក្នុង សម័យសង្គ្រាមដូចជា៖ កន្លែងលាក់បំពួនកម្មាភិបាលបដិវត្តន៍របស់ វត្តប្រខុប ស្នាកស្នាមឧក្រឹដ្ឋ កម្មសង្គ្រាមបន្សល់ទុកមកនៅ វត្តតាលោង ។
បណ្ដាវត្តខ្មែរ មិនត្រឹមតែជាកន្លែងបួសរៀន របស់ព្រះសង្ឃ កូនចៅខ្មែរឡើយ នៅទាំងជាកន្លែង អភិរក្សបណ្ដាតម្លៃវប្បធម៌ប្រពៃណី កន្លែងប្រារព្ធបណ្ដាពិធីបុណ្យទានប្រកបដោយលក្ខណប្រពៃណីផង ប្រកបដោយលក្ខណមនោគមន៍ផង ។ ជាពិសេសបណ្ដាវត្ត កសាងបានបណ្តាក្រុមភ្លេងពិណពាទ្យ ក្រុមរបាំ ក្រុមឆៃយុាំដើម្បីបម្រើដល់ ភ្ញៀវទេសចរក្នុងឱកាសបុណ្យទានដូចជាចូលឆ្នាំថ្មី អកអំបុក។ល។ អត្ថបទ- រូបថត៖ សម្បត្តិ