ឆ្លងអស់រយៈពេល ០៣ រាត្រីដែលបានប្រឡងប្រណាំងយ៉ាងសប្បាយរីករាយ ផុសផុលនៅក្បែរមណីយដ្ឋានគូស្រះ ស្រីប្រកបដោយសម្រស់មនោរម្យក្រោមពន្លឺព្រះចន្ទនៃរដូវបុណ្យអកអំបុក ចរន្តមនុស្សម្នារួមគ្នាចូលរួមទស្សនាបណ្តា ឈុតសម្តែងសិល្បៈរបាំប្រជាប្រិយនៃពិធីសមោសរសិល្បៈរបាំមហាជននៃជនជាតិខ្មែរខេត្តត្រាវិញលើកទី ១ ឆ្នាំ ២០២២ បានសម្រេចជោគជ័យស្ថាពរ និងបន្សល់ទុកមកការចំណាប់អារម្មណ៍របស់ទស្សនិកជនទាំងឡាយ ហើយសន្យានឹង ជួបសាឡើងវិញនៅឆ្នាំ ២០២៣។ អ្នកយកសារព័ត៌មានកាសែតខេមរភាសាត្រាវិញបានជួបសំណេះ សំណាលជាមួយ នឹងគណៈមេប្រយោគថាច់មុនី អនុប្រធានគណៈជនជាតិខេត្តជុំវិញលទ្ធផលពិធីសមោសរសិល្បៈ របាំមហាជននៃជនជាតិខ្មែរខេត្តត្រាវិញលើកទី ១ ឆ្នាំ ២០២២។
អ្នកយកសារព័ត៌មាន៖ ជម្រាបលោកថាច់មុនី តាមប្រសាសន៍លោកវាយតម្លៃយ៉ាងណា អំពីលទ្ធផលសមោសរសិល្បៈរបាំមហាជននៃជនជាតិខ្មែរខេត្តត្រាវិញលើកទី ១ ឆ្នាំ ២០២២?
លោកថាច់មុនី៖ បណ្តាឆ្នាំមុននេះ ខេត្តបានចាត់តាំងពិធីសមោសរឯកទេសបានពីរលើកហើយ គឺ៖ លើកទីមួយចាត់តាំងសមោសរសិល្បៈមហាជនដោយមានកម្មវិធីចម្រុះរួមមាន ចម្រៀង របាំ តន្ត្រី និងចម្រៀងតន្ត្រី។ លើកទីពីរគឺពិប្រឡងសម្លៀក បំពាក់ប្រពៃណី។ ដោយឡែកតែឆ្នាំនេះ ជាលើកដំបូងដែលខេត្ត ចាត់តាំងសមោសរសិល្បៈរបាំ មហាជននៃជនជាតិខ្មែរមិនជំនាញ ដោយមានការរចនាសម្ព័ន្ធបណ្តាមាតិការរឿងនៅក្នុងកម្មវិធី សម្តែងសុទ្ធតែជាមាតិកាប្រភេទរបាំរួមមាន៖ របាំ បុរាណ របាំប្រជាប្រិយ និងរបាំសម័យ។ សមោសរឆ្នាំនេះដោយមាន ០៨ អង្គភាពស្រុក ទីក្រុង ទីផ្សាររួមខេត្តចូលរួម ដោយមានបេក្ខជនវ័យក្មេង សិស្ស និស្សិត អ្នកពលកម្ម កម្មករ ១៨៥ នាក់ចូល រួមប្រឡងប្រណាំងដោយសមាសភាព។ អំពីឈុត សម្តែងមាន ៣៣ ប្រភេទមាតិកា ក្នុងនោះ មាន ១២ មាតិកាប្រភេទរបាំបុរាណ និងរបាំប្រពៃណីមាន ១៥ មាតិកាប្រភេទរបាំប្រជាប្រិយ មាន ០៣ មាតិកាប្រភេទរបាំកាយវិកា និង ០៣ មាតិកាប្រ ភេទរបាំសម័យ។ បណ្តាមាតិកាឈុតសម្តែងភាគ ច្រើនមានតម្លៃខាងសិល្បៈ មានខ្លឹមសារល្អ រូបភាពរបាំត្រដាងបានភាពស្រុះស្រួលពីរោះទន់ភ្លន់ ដូចជា៖ (១) របាំភូងនារីរបស់អង្គភាពស្រុកកូវកែ។ (២) របាំផ្កាចំប៉ីរបស់អង្គភាពស្រុកចូវថាញ់។ (៣) របាំស្រុកថ្កូវផ្លាស់ថ្មីរបស់អង្គភាពស្រុកថ្កូវ។ (៤) របាំគោះត្រឡោករបស់អង្គភាពស្រុកកាង ឡុង។ (៥) របាំគោះត្រឡោករបស់អង្គភាពស្រុក យ្វៀងហាយ។ (៦) របាំក្រោមពន្លឺព្រះចន្ទរបស់ អង្គភាពស្រុកទីវកឹង។ (៧) របាំជូនពររបស់អង្គភាពស្រុកកូវង៉ាង។ (៨) របាំប្រវត្តិស្នេហ៍ស្រះគូ ស្រីរបស់អង្គភាពទីក្រុងត្រាវិញញុាំងឱ្យទស្សនិកជនចៃដន្យបានទស្សនាអំពីប្រវត្តិរឿងព្រេងនៃការជីកស្រះស្រីដោយបានប្រើវិធីសាស្ត្រជញ្ជូននាំ រឿងព្រេងនិទានមកជាភាសារបាំ ពិសេសគឺលំនាំ ភ្លេង និងសម្លៀកបំពាក់ព័ណ៌ស្រគាំងងឹតបានជញ្ជូន នាំទស្សនិកជននឹកឡើងវិញកាលសម័យច្រាស បែរមកលំហនៃអតីតកាលជាទីកន្លែងដែលធ្លាប់ មានកើតឡើងពិធីប្រឡងប្រណាំងជីកគូស្រះស្រី។
ឈុតសម្តែងរវាងតួអង្គក្រុងរាពណ៍ និងហនុមាន។
ទន្ទឹមជាមួយនឹងការជោគជ័យក្នុងការកសាងមាតិកាប្រភេទរបាំ បណ្តាអង្គភាពនៅទាំងបុិនប្រសប់ក្នុងការជ្រើសរើសបានបេក្ខជនមានលទ្ធភាព ទេពកោលសល្យរបាំរាំបានល្អជាច្រើន មានបេក្ខជនប្រមាណ ២/៣ អាចមានលទ្ធភាព ទេពកោ សល្យសម្តែងប្រៀបដូចជាសិល្បករ-ការិនីជំនាញ។ គួរឱ្យស្ងើចសរសើរនោះ គឺបេក្ខជន ត្រឹងវង់ និង ថាច់វុឌ្ឍីសម្តែងក្រុងរាពណ៍ និងហនុមានរបស់ អង្គភាពស្រុកកូវង៉ាងជាដើម។
របាំឈ្នាង។
អ្នកយកសារព័ត៌មាន៖ តាមជំនាញ ទន្ទឹមនឹងការសម្រេចជោគជ័យនៃបណ្តាមាតិកាប្រភេទ ពិសេស តើនៅឱនខ្សោយនៅចំណុចណាដើម្បីដកពិសោធន៍សម្រាប់ឆ្នាំក្រោយដែរលោក ?
លោកថាច់មុនី៖ កម្មវិធីសម្តែងរបស់បណ្តាអង្គភាពភាគច្រើនសុទ្ធតែរចនារបាំប្រជាប្រិយ និងរបាំបុរាណ នៅខ្វះរបាំសម័យ។ មានតែអង្គភាពស្រុកកូវង៉ាង និងទីក្រុងត្រាវិញមានរចនាបន្ថែម របាំសម័យ។ មានកម្មវិធីមាតិកាមួយចំនួន សម្តែង តាមបណ្តារបាំដែលមានស្រាប់កំពុងតែថ្កើងថ្កាន ដោយបានបណ្តាអង្គភាពហ្វឹកហាត់តាមឬចងក្រង បន្ថែមកាយវិការួចប្រើប្រាស់សម្លៀកបំពាក់ដែល មានស្រាប់ក្នុងបណ្តាមូលដ្ឋានឱ្យជួលសម្លៀកបំពាក់ខ្មែរជួលយកមកប្រើប្រាស់ទៅជាបណ្តាមាតិកាប្រភេទរបាំដើម្បីចូលរួមប្រឡង។ ខ្ញុំលើកឡើង បញ្ហានេះដើម្បីទុកឱ្យបណ្តាអង្គភាពពិចារណា ពីព្រោះបណ្តាអង្គភាពពេលចូលរួមប្រឡងខ្វះការវិនិយោគឱ្យបណ្តាមាតិកា ឈុតសម្តែងថ្មី មិនទាន់ មានបណ្តាកត្តាថ្មី ភាពទម្លុះទម្លាយថ្មីក្នុងការនិពន្ធ ចងក្រង រៀបរៀងកម្មវិធីសិល្បៈ។ មាតិកាប្រភេទ របាំ មាតិកាប្រភេទវេទិកាល្ខោនយីកេគឺជាលក្ខណៈ ពិសេសដោយឡែករបស់ជនរួមជាតិខ្មែរណាមបូនិយាយរួម ខេត្តត្រាវិញនិយាយដោយឡែកសម្បូណ៌រឿងនិទានដោយលម្អិតសម្រាប់កសាង ជាបណ្តាមាតិកាប្រភេទរបាំសមស្របជាមួយនឹងមូលដ្ឋាន។ ថ្វីត្បិត បណ្តាអង្គភាពមិនបានយកចិត្តទុកដាក់ក្នុងការសិក្សាស្រាវជ្រាវទាញយកវត្ថុធាតុមានលក្ខណៈពិសេសទាំង ០២ នេះមកប្រើប្រាស់។ កងជួរសិល្បករ-ការិនីមហាជនមានការរីកចម្រើនបង្គួរទាំងបរិមាណ និងគុណភាព តម្រូវការទទួលផលវប្បធម៌ សិល្បៈនៅក្នុងតំបន់ជនរួមជាតិខ្មែរមានយ៉ាងច្រើន។ ថ្វីត្បិតតែ កងជួរ អ្នកចងក្រងនិពន្ធ រៀបរៀងនៅមានចំនួនតិច។ ស្របឱកាសនេះដែរ ខ្ញុំសូមស្នើដល់មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍គប្បីសិក្សាស្រាវជ្រាវ ជាប្រចាំឆ្នាំឬក្នុងរយៈកាល ០៣ ឆ្នាំគប្បីចាត់តាំងបណ្តាពិធីសិក្ខាសាលា បើកបណ្តាវគ្គបំពាក់បំប៉នហ្វឹកហាត់អំពីលទ្ធភាពជូនគ្រូរបាំ អ្នកនិពន្ធ អ្នកចងក្រងកម្មវិធីសិល្បៈជនជាតិខ្មែរដើម្បីបម្រើឱ្យការអភិវឌ្ឍន៍រួមរបស់ខេត្ត។ ក្នុងមាតិកានីមួយៗ បណ្តាអង្គភាពសុទ្ធតែយកចិត្តទុកដាក់ដល់របាំ រាំធ្វើយ៉ាងណាឱ្យតែរាំបានស្មើរគ្នាពីដើមដល់ចុង គឺជាការប្រសើរ មិនសូវយកចិត្តទុកដាក់ដល់កាយវិការលក្ខណៈពិសេសដោយឡែកសំខាន់ មិនទាន់បង្កបានរូបភាពចំណុចបញ្ជាក់ជម្រៅរបស់ឈុតរបាំនៅឡើយ៕ អ្នកយកសារព័ត៌មាន៖ សូមអរគុណ លោកថាច់មុនី!
អត្ថបទ-រូបថត៖ ស.ហ