កាលពីថ្ងៃទី ០៧ មករា គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំង៉ាយស្វៀង សហការជាមួយអ្នកឧបត្ថម្ភចាត់តាំងពិធីសម្ពោធនិងដាក់ឲ្យប្រើប្រាស់ស្ពានជនបទមួយ ឆ្លងប្រឡាយភូមិសំចយ។
ស្ពានមានប្រវែង ៣២ ម៉ែត្រ ទទឹង ០៣ ម៉ែត្រ សរុបទឹកប្រាក់កសាង ៣៥០ លានដុង។ ក្នុងនោះ ក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ WMG ឧបត្ថម្ភ ២៥០ លានដុង និង សប្បុរសជននៅក្នុងនិងក្រៅស្រុកឧបត្ថម្ភ ៧០ លានដុង ប្រជាជនភូមិសំចយរួម វិភាគទាន ៣០ លានដុង។ កងកម្លាំងសមាជិកសម្ព័ន្ធយុវជនភូមិសំចយនិងឃុំង៉ាយស្វៀងចូលរួមជួយធ្វើផ្លូវឡើងស្ពាន។
ពេលស្ពានបានដាក់ឲ្យប្រើប្រាស់បានជួយឲ្យប្រជាជនភូមិសំចយនិងភូមិកូវហាន់នៃឃុំង៉ាយនិងភូមិអូរ ឃុំតឹបស៊ើងងាយស្រួលក្នុងការធ្វើដំណើរទៅមកនៅរដូវប្រាំង និងវស្សា។
នៅក្នុងពិធីសម្ពោធ អ្នកឧបត្ថម្ភបានជូនអំណោយ ៥០ ចំណែកដល់សិស្សានុសិស្សដែល មានជីវភាពលំបាករបស់សាលាង៉ាយស្វៀង(បេ) អំណោយមួយចំណែកៗគិតជាតម្លៃ ២០០.០០០ ដុង៕
ហុងភុក-ថាច់ហៀង
ពិធីសម្ពោធស្ពានជនបទនៅឃុំង៉ាយស្វៀង។ រូបថត៖ ហុងភុក