រួមជាមួយបណ្តាសកម្មភាពផ្សព្វផ្សាយសារាចរ សេចក្តីសម្រេចចិត្តរបស់បក្ស និងបធានបទឆ្នាំ ២០២២ របស់មជ្ឈិមសមាគមនារីវៀតណាម ស្តីពី “ការផ្លាស់ថ្មី ច្នៃប្រតិដ្ឋក្នុងការផ្សព្វផ្សាយ និងចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតតំណាងនារីទូទាំងប្រទេសលើកទី ១៣” ភ្ជាប់ជាមួយកម្មវិធីសំខាន់ៗរបស់សមាគមថ្នាក់លើ និងបណ្តាសកម្មភាពបដិវត្តន៍នៅមូលដ្ឋាន។ ឆ្នាំ ២០២២ សមាគមនារីគ្រប់លំដាប់ថ្នាក់ក្នុងស្រុកបានអនុវត្តល្អភារកិច្ចឧបត្ថម្ភនារីពង្រីកសេដ្ឋកិច្ច ចូលរួមផ្តើមអាជីព បណ្តាសកម្មភាពសុខុមាលភាពសង្គម សប្បុរសធម៌ ជួយគ្នាទៅវិញទៅមក ចូលរួមវិភាគទានកសាងផ្ទះមេត្តាធម៌ ជូនអាហារូបករណ៍ដល់សិស្សក្រីក្រ ទទួលឧបត្ថម្ភកុមារកំព្រាដែលមានឪពុកឬម្តាយស្លាប់ដោយសារជំងឺកូវីដ-១៩។ ឧបត្ថម្ភនារីក្រីក្រ លើកកម្ពស់គុណភាពសកម្មភាពសមាគម និងចលនាបដិវត្តន៍នៅមូលដ្ឋាន។
ជូនលិខិតសរសើរដល់បណ្តាបុគ្គលឆ្នើម។ រូបថត៖ ហ្វិញហៀង
ដើម្បីពង្រីកបណ្តាស្នាដៃទាំងនោះ ឆ្នាំ ២០២៣ សមាគមនារីស្រុកទីវកឹងបន្តផ្តុំកម្លាំងដឹកនាំ ចង្អុលការអនុវត្តល្អបធានបទ៖ “កសាងមូលដ្ឋានសមាគមរឹងមាំ សំខាន់គឺលើកកម្ពស់លទ្ធភាពភាពកម្មាភិបាលសមាគមមូលដ្ឋាន” ភារកិច្ចសំខាន់ៗមួយចំនួន៖ អនុវត្តល្អបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិ ភ្ជាប់ជាមួយបណ្តាចលនាដើម្បីនារីក្រីក្រ។ ណែនាំសមាគមមូលដ្ឋានចាត់តាំងសង្កេតពិនិត្យ វាយតម្លៃលទ្ធផលអនុវត្តចលនាប្រឡងប្រណាំងនៅមូលដ្ឋានដើម្បីមានវិធានការឧបត្ថម្ភឲ្យបានទាន់ពេល។ ចង្អុលការមូលដ្ឋាននីមួយៗកសាងយ៉ាងតិចបំផុតរូបភាពសកម្មភាពជាក់ស្តែង ០១ អំពីលត់ដំសុខភាព លើកកម្ពស់ចំណេះដឹង លទ្ធភាព។ ឧបត្ថម្ភគ្រួសារនារីក្រីក្រ ជិតក្រតិចបំផុត ០៣ គ្រួឲ្យរួចផុតពីភាពក្រីក្រស្ថិរភាព។ ឧបត្ថម្ភឲ្យនារីធ្វើជាម្ចាស់អាជីវកម្ម ០២ លើកកម្ពស់សមត្ថភាព។ មូលដ្ឋានសមាគមនីមួយៗចុះឈ្មោះអនុវត្តយ៉ាងតិចបំផុតសំណង់ កិច្ចការកសាងទិដ្ឋភាព បរិស្ថានសុវត្ថិភាព បៃតង-ជ្រះ-ស្អាត ០១ កន្លែង រួមចំណែកក្នុងការកសាងជនបទថ្មី ទីក្រុងអារ្យធម៌។ ខិតខំមាននារីពិការតិចបំផុត ៨០% លើភូមិសាស្រ្តបានឧបត្ថម្ភទាន់ពេល។ មូលដ្ឋានសមាគមនីមួយៗចលនាឧបត្ថម្ភគ្រួសារ ០៣ គ្រួសម្រេចលក្ខឋានគ្រួសារ “គ្មាន ០៥ យ៉ាង ស្អាតស្ថិរភាព ០៣ យ៉ាង”។ ចំពោះសមាគមនារីនៅឃុំដែលសម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់ និងជនបទថ្មីខ្នាតគំរូ ឧបត្ថម្ភយ៉ាងតិចបំផុត ០៥ គ្រួសារឲ្យសម្រេចលក្ខឋាន “គ្រួសារមាន ០៥ យ៉ាង ស្អាត ០៣ យ៉ាង” និងចលនាសមាជិកាចូលរួមគាំពារសុខាភិបាល គាំពារសង្គមស្ម័គ្រចិត្តតាមលក្ខឋាន។ មូលដ្ឋានសមាគមឃុំ ទីប្រជុំជនចលនាបង្កើតតិចបំផុតទម្រង់ “ប៉ិនប្រសប់ការងារប្រជាចលនា” ០១ ទម្រង់ “គ្រាប់អង្ករផ្តើមពីដបជ័រ បំពង់លោហធាតុ” ០១ និងចលនាសមាជិកា នារី ៩៥% ឲ្យចូលរួមគាំពារសុខាភិបាល សមាជិកា នារី ០២% ចូលរួមគាំពារសង្គមស្ម័គ្រចិត្ត។ ដោយឡែកសមាគមនារីឃុំឡុងថើយ និងឃុំហ៊ុងហ្វាត្រូវកសាង “ទម្រង់ ១+១” ស្តីអំពីចលនាសមាជិកា នារី និងគ្រួសារមាមីងចូលរួមទិញគាំពារសង្គមស្ម័គ្រចិត្ត រួមចំណែកធានាទិសដៅ ឃុំ ទីប្រជុំជនទាំងអស់បានកសាង និងពង្រីកប្រសិទ្ធភាព “ទម្រង់ ១+១” ស្ដីពីគាំពារសុខាភិបាល និងគាំពារសង្គមស្ម័គ្រចិត្ត៕
ហ្វិញហៀង-តឹងង៉ុក