កាលពីថ្ងៃទី ០៦ ខែមករា សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវសហការជាមួយអង្គភាពឧបត្ថម្ភ និងរដ្ឋអំណាចមូលដ្ឋានចាត់តាំងពិធីជូនផ្ទះសាមគ្គីធម៌ដល់លោកយាយ វ៉ីធីហ្វា ស្នាក់នៅភូមិយ៉ុងឡើង(អា) ឃុំដាយអាង ជាគ្រួសារក្រីទុក្ខលំបាកអាស្រ័យជ្រាបជំងឺតម្កាត់ធ្ងន់។ ផ្ទះបានសាងសង់លើផ្ទៃដីប្រើប្រាស់ ៤២ ម៉ែត្រក្រឡា ទទឹង ៤,២ ម៉ែត្រ ប្រវែង ១០ ម៉ែត្រ សរុបរួមថវិកាសាងសង់ ៦៨ លានដុង អាស្រ័យព្រះចៅអធិការត្រឿងវ៉ាំងបៀង ចលនាមូលនិធិឧបត្ថម្ភអ្នកជំងឺក្រីក្រឃុំដូងស្វឹងឧបត្ថម្ភ។
នាឱកាសនេះ ព្រះចៅអធិការត្រឿងវ៉ាំងបៀងនៅទាំងជូនគ្រួសារភួយដណ្តប់ ០១ និងសាច់ប្រាក់ ០១ លានដុង។ ឃុំដាយអាងជូនអំណោយមួយចំណែករួមមាន អង្ករ ១០ គីឡូក្រាម និងមីមួយធុង៕ ខាក់លឿង-តឹងង៉ុក
ព្រះតេជគុណ ត្រឿងវ៉ាំងបៀង ប្រគល់ជូនផ្ទះសាមគ្គីធម៌ដល់គ្រួសារបងស្រី វ៉ីធីហ្វា។