កាលពីថ្ងៃទី ១៥ ខែកញ្ញា សមាគមសហព័ន្ធន៍នារីខេត្ដ និងសមាគមសហព័ន្ធន៍នារីស្រុកទីវកឹងសហការបង្កើត និងចេញបង្ហាញមុខទម្រង់វិសោធនកម្ម"ក្រុមនារីវិនិច្ឆ័យសំរាមក្នុងគ្រួសារ" នៅភូមិង៉ាយហ្វា ឃុំតឹបង៉ាយ និងចូលរួមប្រជុំជីវភាពសាខាសមាគមតាមសេចក្ដីកំណត់លេខ ៧៨៤ - QĐ/TU របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត។
ទម្រង់ "ក្រុមនារីវិនិច្ឆ័យសំរាមក្នុងគ្រួសារ" ភូមិង៉ាយហ្វា ឃុំតឹបង៉ាយ ស្រុកទីវកឹងជាទម្រង់វិសោធនកម្មដំបូងបង្អស់ដែលបានសមាគមសហព័ន្ធន៍នារីខេត្ដចង្អុលការឲ្យបង្កើតឡើងដើម្បីដកពិសោធរួចពង្រីកទូលាយ។ ទម្រង់នេះមានសមាជិកាចំនួន ៣០ នាក់ស្ម័គ្រចិត្តចូលរួមអនុវត្តតាមបែបបទធ្វើសកម្មភាពរបស់ក្រុមដែលបានដាក់ចេញជាក់ស្ដែងដូចជា៖ ផ្លាស់ប្តូរទម្លាប់មិនល្អដែលប៉ះពាល់ដល់បរិស្ថាន អនុវត្តល្អបណ្ដាសេចក្ដីកំណត់ ស្និទ្ធស្នាលជាមួយបរិស្ថាន បែងប្រភេទសំរាម (សំរាមសរីរាង្គ សំរាមច្នៃជារបស់ផ្សេង សំរាមចម្រុះ) នៅតាមគ្រួសារដើម្បីធានាលក្ខឋាន "ស្អាត ៣ យ៉ាង" ប្រើប្រាស់ឡើងវិញនូវកាកសំណល់សារីរាង្គ អាទិភាពប្រើប្រាស់បណ្ដាផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថាននិងកាត់បន្ថយការប្រើប្រាស់ថង់នីឡុងចាក់សំរាមចំកន្លែងកំណត់ ទន្ទឹមនោះ ក្រើន រិះគន់ និងឆ្លុះលាតត្រដាងដល់សមាគមថ្នាក់លើឬផ្នែកមានសមត្ថកិច្ចនូវបណ្តាទង្វើដែលមិនទាន់បានល្អ ជះឥទ្ធិពលដល់បរិស្ថាន និងប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពប្រជាជន។
ក្នុងឱកាសនេះ អ្នកស្រីគាងធីមិញង្វៀក ប្រធានសមាគមសហព័ន្ធន៍នារីខេត្តឧបត្ថម្ភធុងសំរាមចំនួន ៩០ធុងដល់សមាជិកា ៣០ នាក់នៃ“ក្រុមនារីវិនិច្ឆ័យសំរាមនៅតាមគ្រួសារ" របស់ភូមិង៉ាយហ្វាឃុំតឹបង៉ាយសម្រាប់សមាជិកាអនុវត្ដល្អការបែងប្រភេទសំរាមតាមកំណត់៕
ប្រែសម្រួល៖ ច័ន្ទសង្ហា
សមាគមសហព័ន្ធន៍នារីខេត្តឧបត្ថម្ភធុងសំរាមដល់សមាជិកា។