សាលាបឋមសិក្សាញ៉ីទ្រឿង (អា) មាន ០៣ កន្លែងសិក្សារួមមាន៖ សាលាចម្បងនៅភូមិដំបូកបី (អា)បណ្ដាសាលាសាខានៅភូមិរកាចាស់និងភូមិទ្រព្រះបាទ។ ចំនួនកម្មាភិបាល គ្រូបង្រៀននិងបុគ្គលិករួមមាន ៤៦ នាក់ ក្នុងនោះមានគ្រូបង្រៀន ៤៤ នាក់សុទ្ធសឹងមានសញ្ញាប័ត្រមហាវិទ្យាល័យ។សាលាមានសាខាបក្ស ០១ ដោយមានបក្ខជន ២៩ នាក់និងមានសហជីពមានសមាជិក ៤៦ នាក់។ សាលាមានសិស្សានុសិស្ស ៧៥១ រូប ក្នុងនោះកុមារី ៣៣០ រូប ជនជាតិខ្មែរ ៥៩៥ រូប កុមារីជនជាតិ ២៥៨ រូប។ សាលាមានបន្ទប់រៀន ២៥ បន្ទប់បានចែកចេញ ០៣ កន្លែង៖ សាលានៅភូមិដំបូកបីមាន ១៤ បន្ទប់និងបន្ទប់សម្រាប់គ្រូបង្រៀន ០៨ បន្ទប់។ សាលានៅភូមិរកាចាស់មាន ១០ បន្ទប់ សាលានៅភូមិទ្រព្រះបាទមាន ០៦ បន្ទប់។សាលាទាំង ០៣ កន្លែងសុទ្ធតែមានអគ្គិសនី ទឹកសម្រាប់ប្រើប្រាស់។ បណ្ដាបន្ទប់រៀនសុទ្ធតែមានទូសម្រាប់ដាក់ឧបករណ៍បង្រៀន និងរៀន។ ជាសាលាមួយក្នុងបណ្ដាសាលាដែលមានគុណភាពអប់រំលំនឹង សមូហភាពពលកម្មឆ្នើម។ជាមួយបណ្ដាលទ្ធផលទាំងនោះ កាលពីថ្ងៃទី ២៤ មិថុនាឆ្នាំ ២០២២ គណៈកម្មាធិកាប្រជាជនខេត្តត្រាវិញចេញផ្សាយសេចក្ដីសម្រេចចិត្តលេខ ១១៦៧/QĐ-UBNDទទួលស្គាល់សាលាបឋមសិក្សាញ៉ីទ្រឿង (អា)សម្រេចសម្បទាជាតិកម្រិតលេខ ១។
នាឱកាសនេះ ប្រធានគណៈកម្មាធិការប្រជាជនស្រុកកូវង៉ាងជូនលិខិតសរសើរដល់សមូហភាព ០១ កន្លែងនិងបុគ្គលិក ០៣ នាក់មានស្នាដៃឆ្នើមក្នុងការកសាងសាលាសម្រេចសម្បទាជាតិ ។ គណៈកម្មាធិកាប្រជាជនឃុំញ៉ីទ្រឿងជូនលិខិតសរសើរដល់បុគ្គលិក ០២ នាក់មានស្នាដៃក្នុងការកសាងសាលាសម្រេចសម្បទាជាតិ ៕
ឌិញកាញ់-លឺវវ៉ូ
ពិធីទទួលបណ្ណទទួលស្គាល់សាលាសម្រេចសម្បទាជាតិកម្រិតទី ១។ រូបថត៖ ឌិញកាញ់