កន្លងហើយថ្មីៗនេះ អ្នកស្រីតូធីធូហុង នាយិការងមន្ទីរពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ច ធ្វើជាប្រធានក្រុមរួមជាមួយថ្នាក់ដឹកនាំគណៈជនជាតិខេត្ត អញ្ជើញទៅសួរសុខទុក្ខ និងអំណរជន្មាយុដល់បណ្តាព្រឹទ្ធាចារ្យ ២០ រូបដែលគម្រប់ ១០០ ឆ្នាំឡើងទៅនៅលើភូមិសាស្រ្តទីក្រុងត្រាវិញ ស្រុកកូវង៉ាង ទីវកឹង និងកូវកែ។
អ្នកស្រី តូធីធូហុង បានសួរសុខទុក្ខពីសុខភាព ការរស់នៅ និងជីវភាព របស់ព្រឹទ្ធាចារ្យទាំងនោះនិងប្រសិទ្ធពរឲ្យបណ្តាព្រឹទ្ធាចារ្យទទួលអំណរតេតគ្វីម៉ៅប្រកបដោយភាពសុខដុម សុខភាពបរិបូណ៌ រស់នៅជាម្លប់សម្រាប់ក្រុមគ្រួសារ កូនចៅ និងជូនអំណោយមួយចំណែកៗរួមមានថវិកា ១,៥ លានដុង សំពត់ ៥ ម៉ែត្រ និងលិខិតអំណរជន្មាយុរបស់លោកប្រធានរដ្ឋ ង្វៀងស្វឹងភុក។
បានដឹងថាខេត្តបានបង្កើតក្រុមប្រតិភូ ០២ ក្រុមទៅសួរសុខទុក្ខនិងជូនអំណោយដល់ព្រឹទ្ធាចារ្យ ៥០ រូបដែលមានជន្មាយុគម្រប់ ១០០ ឆ្នាំនៅលើភូមិសាស្រ្ត ខេត្តត្រាវិញ៕
ប្រែសម្រួល៖ ថាច់ហៀង
អំណរជន្មាយុដល់លោកយាយ ថាច់ធីសាវ។