ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍មាន សារលិខិតលេខ ៤៤២៧/ BVHTTDL-DSVH ផ្ញើជូនគណៈកម្មាធិការប្រជាជនខេត្តត្រាវិញស្តីអំពីការពិនិត្យគម្រោងការជួសជុលកែលម្អបណ្តាកេរដំណែលថ្នាក់ជាតិនៅលើភូមិសាស្ត្រខេត្តត្រាវិញ។
វត្តពោធិចុឡាមុនី (ឥដ្ឋ) ។ រូបថតៈ រតនា
យោងតាមនោះក្រសួងវប្បធម៌កីឡានិងទេសចរណ៍យល់ព្រមលើ ០៣ គម្រោងការជួសជុលកែលម្អបណ្តាកេរដំណែលថ្នាក់ជាតិនៅលើភូមិសាស្ត្រខេត្តត្រាវិញជាមួយនឹងបណ្តាខ្លឹមសារដូចជា៖ ជួសជុលកែលម្អព្រះវិហារ របងកេរដំណែលវត្តយ៉ាកលិញ (ឃុំម៉ីឡុងបាក់ ស្រុកកូវង៉ាង) ជួសជុលអាគារដាក់តាំងផ្លូវទីធ្លារផ្ទាំងសិលារំលឹក របង ទ្វារកេរដំណែលកំពង់ផែទទួលយកសាស្ត្រាវុធកោងតៅ-ឡាំង អ៊ុងកោងតៅ (ឃុំទ្រឿងឡុងហ្វា ទីផ្សាររួមខេត្ត យ្វៀងហាយ) ជួសជុលរបងឧបដ្ឋានសាលាកេរដំណែលវត្តពោធិចុឡាមុនី(ឥដ្ឋ)ឃុំហ្វៀងហោយ ស្រុកកាងឡុង។
ថ្វីត្បិតតែក្រសួងវប្បធម៌-កីឡា និងទេសចរណ៍មានបណ្តាំថា៖ចំពោះកេរដំណែលវត្តយ៉ាកលិញគប្បីដាក់ឃ្នាងបណ្តាកូនសត្វល្អិត អំពីក្បឿង និងឥដ្ឋដែលមានតម្លៃប្រើប្រាស់ (មិនផ្លាស់ប្តូរថ្មីដោយសិង្ហដូចជាប្លង់សំណើឡើយ) ស្តារឡើងវិញសភាពដើមនៃតួអក្សរនៅលើជញ្ជាំងខាងមុខព្រះវិហារបំពេគបន្ថែម គំនួរប្លង់រូបភាពដើម និងយោងទៅលើការស្តារឡើងស្នាមភ្លោះ។
ចំពោះកេរដំណែលកំពង់ផែទទួលយកសាស្ត្រាវុធកោងតៅ៖មិនបើកទូលាយផ្ទៃដីអាគារតាំង តុ មុនប្រើប្រាស់សញ្ញាល័ក្ខ “ចង្កូតកុប៉ាល” នៅនឹងថ្នាក់កាន់ដៃកាំសិលារំលឹក គប្បីស្រាវ ជ្រាវប្លង់តែងលម្អដោយពោងបន្ទះផាយ ក្បាច់រចនាធម្មតា។
ស្ថិតលើមូលដ្ឋាននៃយោបល់របស់ក្រសួង វប្បធម៌ កីឡា និងទេសចរណ៍ គណៈកម្មាធិការប្រជាជនខេត្តត្រាវិញចង្អុលការស្ថាប័នមានការទាក់ទិនជ្រួតជ្រាបផ្សព្វផ្សាយបណ្តាជំហាន បន្តតាមសេចក្តីកំណត់ជាធរមាន។
ចំពោះ ០៣ គម្រោងការក្រៅពីនោះគឺ៖ គម្រោងការកសាងអាគារតាំងតុ ទីធ្លារផ្លូវ ប្រព័ន្ធបង្ហូតទឹក ផ្ទះបិទបាំងការពាររណ្តៅបុរាណ នៅនឹងកេរដំណែលកំពែងវត្តបទុមវង្សកំពង់ថ្ម(ទ័ពថ្ម)ស្រុកចូវថាញ់ គម្រោងការជួសជុលអាគារតាំងតុ អាគារបិទបាំងការពារកេរដំណែលក្លោងទ្វារជញ្ជាំងឥដ្ឋរបងទីធ្លារផ្លូវនៅនឹងកេរដំណែលលឺវគឺ (ជំនិត) ឃុំលឺវង៉ីបអាញ់ ស្រុកថ្កូវ។ គម្រោងការជួសជុលព្រះវិហារកេរដំណែលវត្តទក្ខិណាសាគរ (តាលោង) (ឃុំឡុងវិញ ទីផ្សាររួមខេត្តយ្វៀងហាយ)ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍សំណូមពរគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ចង្អុលការបណ្តាស្ថាប័នមានការទាក់ទិនបំពេញបន្ថែម និងកែកុនឡើងឲ្យសុក្រឹតសំណុំលិខិតផ្ញើអមតាមឯកសាររបស់គណៈកម្មាធិការប្រជាជនខេត្តត្រាវិញសំណើក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ពិនិត្យវាយតម្លៃ៕ រតនា