កាលពីថ្ងៃទី ២៥ វិច្ឆិកាឆ្នាំ ២០២០ លោកង្វៀងទ្រុងហ្វាង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តចុះហត្ថលេខាផ្សាយសេចក្ដីសម្រេចចិត្តលេខ ៣៧៦៣/QĐ-UBND ស្ដីពីការផ្ដល់សច្ចាប័នគម្រោងការផ្លូវរបាំងមាត់សមុទ្រ ពង្រីកវិស័យទេសចរណ៍សមុទ្របាដុងលើភូមិសាស្រ្ដឃុំត្រឿងឡុងហ្វា ទីផ្សាររួមខេត្តយ្វៀងហាយអាស្រ័យគណៈកម្មាធិការប្រជាជនទីផ្សាររួមខេត្តយ្វៀងហាយធ្វើម្ចាស់វិនិយោគ។
គម្រោងការមានទ្រង់ទ្រាយវិនិយោគចំណែកផ្លូវប្រវែង ៥.៥៤៦,៤៥៥ ម៉ែត្រ ទទឹងផ្លូវបច្ចុប្បន្ន ០៤ ម៉ែត្រ ក្រោយពេលបានពង្រីកមានទទឹង ០៧ ម៉ែត្រ។ ចំណែកប្រព័ន្ធបង្ហូតទឹករួមមានលូតាមសងខាងផ្លូវប្រវែង ១១.១៣៥ ម៉ែត្រ លូបេតុងមានបន្ទាត់កាត់ផ្ចិត ៦០-៨០ មីលីម៉ែត្រ លូបង្ហូតទឹកទទឹងផ្លូវប្រវែង ១៨០,៦ ម៉ែត្រ លូបេតុងមានបន្ទាត់កាត់ផ្ចិតពី ១០០ សង្ទីម៉ែត្រ ទម្ងន់ H៣០។ ចំណែកប្រព័ន្ធអគ្គិសនីសម្រាប់បំភ្លឺតុបតែងដោយអំពូលភ្លើង ១១W ប្រវែង ៦.៤០៣ ម៉ែត្រ ប្រព័ន្ធអំពូលភ្លើងបំភ្លឺ ១២០W ប្រវែង ៥.៥៣៧ ម៉ែត្រ ផ្ទៃដីប្រើប្រាស់ ១៣,៤២ ហិកតា។ សរុបទុនវិនិយោគគម្រោងការប្រមាណ ១៣០ ពាន់លានដុង។ ពេលវេលាអនុវត្តពីឆ្នាំ ២០២១ -២០២៤។
របាំងការពារស្រុតបាក់ដីប្របសមុទ្របាដុង។ រូបថត៖ រតនា
គោលដៅវិនិយោគគម្រោងការគឺសំដៅបន្តភ្ជាប់ជាមួយតំបន់ទេសចរណ៍សមុទ្របាដុង បង្កលក្ខណៈងាយស្រួលក្នុងការពង្រីកតម្លាភាពទេសចរណ៍ ទាក់ទាញបណ្ដាអ្នកវិនិយោគ សំដៅបង្កើតបណ្ដាតំបន់ទេសចរណ៍មានទ្រង់ទ្រាយតំបន់មានកម្លាំងប្រជែងខ្ពស់ ក្លាយជាភូមិសាស្រ្ដសំខាន់ក្នុងការពង្រីកវិស័យទេសចរណ៍ក្នុងតំបន់ រួមចំណែកបញ្ជូនវិស័យទេសចរណ៍ឲ្យក្លាយជាតំបន់សេដ្ឋកិច្ចមុខព្រួញ បណ្ដាញគមនាគមន៍បានកែលម្អគួរឲ្យកត់សម្គាល់ តម្រូវការដឹកជញ្ជូនមុខទំនិញរវាងបណ្ដាតំបន់ក្នុងតំបន់កើនខ្ពស់ ល្បឿនផ្លាស់ប្ដូរមុខទំនិញរវាងបណ្ដាតំបន់បានកែលម្អគួរឲ្យកត់សម្គាល់ ការទំនាក់ទំនងសេដ្ឋកិច្ច-វប្បធម៌បានលើកកម្ពស់ វិស័យអប់រំ-សុខាភិបាលបានជំរុញមាំ សេវាសាធារណៈក៏រីកចម្រើន។ ផ្ដើមពីនោះ ប្រជាជនមូលដ្ឋាននឹងមានលក្ខណៈបានប្រសព្វជាមួយការអភិវឌ្ឍន៍ជឿនលឿនរបស់សង្គមជំរុញរហ័សឧស្សាហូបនីយកម្ម-ភាវូបនីយកម្មប្រទេសជាតិតំបន់សេដ្ឋកិច្ចមាត់សមុទ្រ៕
ប្រែសម្រួល៖ ថាច់ហ្វាង