នាឱកាសគ្រួសារប្រារពពិធីបុណ្យកឋិនទាន លោកមាថាច់ញ៉ី នៅភូមិក្បាលទូក ឃុំឡុងហ៊ីប ស្រុកថ្កូវសហការជាមួយរដ្ឋអំណាចមូលដ្ឋានជូនអំណោយ ១០០ ចំណែកដល់មាមីងក្រីក្រនៅឃុំឡុងហ៊ីបនិងថាញ់ស៊ើង ស្រុកថ្កូវ ។
ជូនអំណោយដល់មាមីងក្រីក្រ។ គឹមសី-ថាច់ហ្វាង
អំណោយមួយចំណែកៗរួមមាន៖ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងចម្អិន ទឹកដោះគោ ស្ករ គិតជាតម្លៃ ២៥០.០០០ ដុង។ សរុបតម្លៃ នៃអំណោយទាំងអស់ ២៥ លានដុង។
អំណោយទាំងនោះ ថ្វីត្បិតតិចតួច ប៉ុន្តែមានអត្ថន័យចំពោះមាមីងក្រីក្រមានស្ថានភាពលំបាកក្នុងខណៈដែលកំពុងរងការជះឥទ្ធិពលរួមរបស់អាសន្នរោគកូវីដ-១៩៕