តាមប្រភពដំណឹងពីមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តក្នុងឆ្នាំ ២០២០ កសិករក្នុងខេត្តបង្វែររចនាសម្ព័ន្ធផលិតលើផ្ទៃដីផលិតស្រូវមិនសូវមានផលមកដាំដំណាំផ្សេងឬគួបផ្សំជាមួយការចិញ្ចឹមជលផល ។
ទម្រង់ចិញ្ចឹមជលផល។ រូបថត៖ រតនា
ជាក់ស្ដែងគឺ បង្វែរផ្ទៃដីផលិតស្រូវមិនសូវមានផលជាង ២.៣៤០ ហិកតាមកដាំដំណាំផ្សេង ក្នុងនោះដាំដំណាំ ៨៨០ ហិកតា ដាំដូងនិងឈើហូបផ្លែជិត ៨៨៣ ហិកតា និងចិញ្ចឹមជលផលជាង ៥៨៥ ហិកតា។ ក្រោយពេលបានបង្វែរលទ្ធផលកើនពី ០២ - ០៥ ដងបើប្រៀបជាមួយការផលិតស្រូវ។
ដោយឡែកក្នុងការចិញ្ចឹមជលផល មានគ្រួសារកសិករជាច្រើនបានប្ដូរពីបណ្ដារូបភាពចិញ្ចឹមផ្សេងមកចិញ្ចឹមតាមរូបភាពវប្បកម្ម ពាក់កណ្ដាលវប្បកម្មប្រមាណ ៧០០ ហិកតា និងចិញ្ចឹមតាមរូបភាពវប្បកម្មកម្រិតខ្ពស់ ១៨៤ ហិកតា៕
គីមត្រា-លឺវវូ