កាលពីថ្ងៃទី ២៩ ខែកញ្ញា ថ្នាក់ដឹកនាំមន្ទីរមហាផ្ទៃ តំណាងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនស្រុកថ្កូវអញ្ជើញទៅប្រគេនថវិកា ១០០ លានដុងរបស់គណៈកម្មាធិការប្រជាជនខេត្តសម្រាប់ឧបត្ថម្ភកសាងឧបដ្ឋានសាលាវត្តវិភាគរាជដួងកែវកំពង់ដូង (ផ្នោដូង) ភូមិផ្នោដូង ឃុំដាយអាង ស្រុកថ្កូវតាមសេចក្ដីសម្រេចចិត្តលេខ ២៩ ចុះ ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២១ របស់ក្រុមប្រឹក្សា ប្រជាជនខេត្តត្រាវិញ ស្ដីពីការឧបត្ថម្ភថវិកាកសាងជួសជុលមូលដ្ឋានសក្ការបូជា។
ព្រះវិហារវត្តវិភាគរាជដួងកែវកំពង់ដូង(ផ្នោដូង) ។ រូបថត៖ ថាច់ហ្វាង
នាឱកាសនេះ លោកស្រីគឹមធីថាញ់ណឺ នាយិការងមន្ទីរមហាផ្ទៃបានប្រសិទ្ធពរដល់ព្រះតេជគុណត្រឿងវុាំងបៀង ព្រះចៅអធិការវត្តវិភាគ រាជដួងកែវកំពង់ដូង (ផ្នោដូង) មួយអន្លើដោយគណៈអារាមាភិបាលនិងមាមីងពុទ្ធបរិស័ទទទួលអំណរ បុណ្យសែនដូនតាប្រកបដោយក្ដីរីករាយសាមគ្គី និងប្រិតសំចៃ។ ទន្ទឹមនឹងនោះ មានបំណងឲ្យព្រះតេជគុណព្រះចៅអធិការរួមជាមួយគណៈអារាមាភិបាលបន្តការផ្សព្វផ្សាយ ដើម្បីមាមីងពុទ្ធបរិស័ទបង្កើនស្មារតីយល់ដឹងអនុវត្តល្អ បណ្ដាវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩។
ព្រះតេជគុណត្រឿងវុាំងបៀងបានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅដល់បណ្ដាមន្ទីរ ផ្នែកខេត្ត បានយកចិត្តទុកដាក់ឧបត្ថម្ភថវិកាដល់វត្តសម្រាប់ កសាងឧបដ្ឋានសាលា។ ទន្ទឹមនឹងនោះ ជាមួយតួនាទីរបស់ខ្លួន ព្រះតេជគុណ និងគណៈអារាមា ភិបាលនឹងបន្តផ្សព្វផ្សាយ ចលនាមាមីងពុទ្ធបរិស័ទអនុវត្តល្អគោលការណ៍របស់បក្ស គោល នយោបាយ ច្បាប់របស់រដ្ឋនិងបណ្ដាចលនា បដិវត្តន៍នៅមូលដ្ឋាន៕ តឹងតាយ-ថាច់ហ្វាង