កាលពីថ្ងៃទី ២៩ ធ្នូ លោកយឿងយ៉ាយផុង នាយករងមជ្ឈមណ្ឌលជំរុញឧស្សាហកម្មនិងជំរុញពាណិជ្ជកម្មខេត្ត រួមជាមួយតំណាងថ្នាក់ដឹកនាំការិយាល័យសេដ្ឋកិច្ចទីក្រុងត្រាវិញបានអញ្ជើញទៅពិនិត្យទទួលស្គាល់គម្រោងការ “ឧបត្ថម្ភអនុវត្តម៉ាស៊ីនឧបករណ៍ទំនើបក្នុងការផលិតនំលាជទឹកដោះ” នៅគ្រួសារពាណិជ្ជកម្មហ្វិញម៉ូយ ស្នាក់នៅអនុសង្កាត់លេខ ១ សង្កាត់ទី ៥ ទីក្រុងត្រាវិញ សរុបថវិកា ១៩៨ លានដុង ក្នុងនោះមជ្ឈមណ្ឌលជំរុញឧស្សាហកម្មមូលដ្ឋានឧបត្ថម្ភ ៨៨ លានដុង។
ម៉ាស៊ីនផលិតនំលាជ។ រូបថត៖ ម៉ីញ៉ឹង
របរធ្វើអាជីវកម្មរបស់ពូហ្វិញម៉ូយ សំខាន់គឺផលិតបណ្តាផលិតផលនំលាជទឹកដោះប្រពៃណីមានរូបភាព និងក្បាច់ក្បូរសាមញ្ញអា ស្រ័យលក្ខណៈអនុវត្តឧបករណ៍ទំនើបនៅអន់ថយ។ ខណៈនោះ តម្រូវការរបស់ទីផ្សារនាពេលបច្ចុប្បន្ននេះមានមុខទំនិញនំ ស្ករគ្រាប់មានរូបភាពសម្បូរបែប ច្រើនប្រភេទ គឺផលិតផលនំលាជទឹកដោះតែងទាមទារផលិតផលត្រូវមានរូបភាពស្អាត ដើម្បីប្រជែងនៅលើទីផ្សារ។ អាស្រ័យហេតុនោះ ពូម៉ូយ សម្គាល់ឃើញថាផលិតផលនំលាជទឹកដោះដោយហត្ថកម្មពិបាកប្រជែងណាស់ ម្ល៉ោះហើយពូបានម្ចាស់ការផ្លាស់ប្តូរឧបករណ៍ទំនើបដើម្បីលើកកម្ពស់ទិន្នផល និងគុណភាពផលិតផល។ ទន្ទឹមនឹងនោះ ក្នុងរយៈពេលវិនិយោគផ្លាស់ប្តូរឧបករណ៍ទំនើប ពូម៉ូយបានមជ្ឈមណ្ឌលជំរុញឧស្សាហកម្ម និងជំរុញពាណិជ្ជកម្មខេត្តឧបត្ថម្ភទុន ដើម្បីវិនិយោគឧបករណ៍ផលិតទំនើបជាង បង្កបង្កើតផលិតផលនំលាជទឹកដោះសម្រេចសម្បទាជាង។
តាមពូហ្វិញម៉ូយ ម្ចាស់មូលដ្ឋានផលិតនំលាជទឹកដោះ តាយគី វិនិយោគប្រព័ន្ធឧបករណ៍ថ្មី ផលិតផលនំលាជទឹកដោះកើនលើសពីរដងបើប្រៀបជាមួយផលិតតាមប្រពៃណី បន្ថយកម្លាំងពលកម្ម។ បច្ចេកវិទ្យាម៉ាស៊ីនគៀបនំលាជទឹកដោះបង្កើតបានផលិតផលស្មើគ្នា ស្អាតជាង។ ពីមុននេះ មូលដ្ឋានផលិតនំលាជទឹកដោះជាមធ្យមបាន ៦០០ ដើម ទម្ងន់ ២៥០ ក្រាមក្នុងមួយដើម លក់ជាមួយតម្លៃពី ១០.០០០-១២.០០០ ដុងក្នុងមួយដើម ដោះស្រាយការងារធ្វើឲ្យពលករ បាន ២៥ នាក់ ម្នាក់ៗមានប្រភពចំណូលពី ១៥០.០០០-១៧០.០០០ ដុងក្នុងមួយថ្ងៃ។ ផលិតផលនំលាជទឹកដោះរបស់ម្ចាស់មូលដ្ឋានសំខាន់គឺសម្រាប់មុខសញ្ញាជាសិស្ស និស្សិត ព្រោះហេតុនោះលទ្ធភាពផលិតនាឱកាសតេតនឹងថយចុះបើប្រៀបជាមួយថ្ងៃធម្មតា៕
ប្រែសម្រួល៖ តឹងង៉ុក