ស្ថិតក្នុងកម្មវិធីសកម្មភាពតេតកងទ័ព-ប្រជាជនឆ្នាំ ២០២១ កាលពីថ្ងៃទី ១១ តុលា នៅឃុំឡុងហ៊ីប គណៈចង្អុលការតេតកងទ័ព-ប្រជាជនស្រុកថ្កូវ សហការជាមួយមន្ទីរពេទ្យមហាវិទ្យាល័យឱសថសាស្ត្រទីក្រុងហូជីមិញចាត់តាំងពិនិត្យជំងឺ និងជូនថ្នាំដោយឥតគិតថ្លៃ ព្រមទាំងជូនអំណោយដល់មុខសញ្ញា ៥០០ នាក់មានវ័យចាស់ គ្រួសារក្រីក្រ ជិតក្រនៅលើភូមិសាស្ត្រឃុំឡុងហ៊ីប និងង៉ុកបៀង។
កងជួរគ្រូពេទ្យពិនិត្យជំងឺឲ្យប្រជាជន។ រូបថត៖ ហុងភុក
នៅទីនេះបណ្តាវេជ្ជបណ្ឌិតបានពិនិត្យជំងឺ ពិគ្រោះសុខភាពជូនបណ្តាមុខសញ្ញាអំពីបណ្តាជំងឺច្រើនកើតឡើងដូចជា៖ ឈឺសន្លាក់ឆ្អឹងចំពោះអ្នកមានវ័យចាស់ ឡើងឈាម ទឹកនោមផ្អែម។ល។ ក្រៅពីនោះក្រុមប្រតិភូនៅទាំងជូនអំណោយដល់អ្នកមកពិនិត្យជំងឺម្នាក់ៗ បានទទួលអំណោយមួយចំណែក រួមមាន៖ ស្ករ ទឹកដោះគោ ប្រេងចម្អិន ទឹកស៊ីអ៊ីវ សរុបតម្លៃ ២២០ លានដុង អាស្រ័យមន្ទីរពេទ្យមហាវិទ្យាល័យឱសថសាស្ត្រទីក្រុងហូជីមិញឧបត្ថម្ភ។
នាឱកាសនេះ ក្រុមប្រតិភូក៏បានប្រគល់ជូនផ្ទះមេត្តាធម៌ ០១ ខ្នងដល់គ្រួសារមីងថាច់ធីសាមន នៅភូមិផ្នោរព្រាលនិងជូនបញ្ជីប្រិតសំចៃមួយតម្លៃ ១០ លានដុងដល់មីង ថាច់ធីសារីន ភូមិផ្នោរអំពូង ឃុំតឹងហ៊ីប៕ ហុងភុក-សុខា