អនុវត្តការចលនា ”ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងអារ្យធម៌” ក្នុងរយៈពេល ០៦ ខែដើមឆ្នាំ បណ្ដាមូលដ្ឋានក្នុងខេត្តខិតខំអនុវត្តសម្រេចបណ្ដាលក្ខឋាននិងលើកកម្ពស់គុណភាពបណ្ដាលក្ខឋានកសាងជនបទថ្មី។ គិតមកទល់ពេលនេះ ទូទាំងខេត្តមាន ៦៩/៨៥ ឃុំសម្រេចលក្ខឋានជនបទថ្មី ១០ ឃុំសម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់ ១៤ សង្កាត់សម្រេចលក្ខឋានទីក្រុងអារ្យធម៌ មានអង្គភាពថ្នាក់ស្រុក ០៥/០៩ កន្លែងបានទទួលស្គាល់សម្រេចភារកិច្ចកសាងជនបទថ្មី សម្រេចលក្ខឋានជនបទថ្មី រួមមានបណ្ដាស្រុក៖ ទីវកឹង កូវកែ ទីផ្សាររួមខេត្ត យ្វៀងហាយ ស្រុកកាងឡុង និងទីក្រុងត្រាវិញ។
គណៈប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ សហការពិនិត្យលទ្ធផល យកយោបល់កសាងជនបទថ្មីនៅបណ្ដាឃុំ៖ លឿងហ្វា ម៉ីចាញ់ សុងឡុក និងជនបទថ្មីលើកកម្ពស់ឃុំហ៊ឹងម៉ី ស្រុកចូវថាញ់ និងជនបទថ្មីលើកកម្ពស់ឃុំញ៉ីឡុងភូ ស្រុកកាងឡុង។
ទន្ទឹមនឹងនោះ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ក្នុងខេត្តសហការចលនាប្រជាជនស្ម័គ្រចិត្តគបវាល់ប្រាក់ ថ្ងៃពលកម្មចូលរួមកសាងបណ្ដាសំណង់សាធារណៈរបស់មូលដ្ឋានដូចជា៖ កសាងស្ពានជនបទថ្មី ២០ កន្លែង ជួសជុល បង្កើនកម្រិតផ្លូវបេតុងតាមភូមិ ១៨ កន្លែង ប្រគល់ជូនផ្ទះមហាសាមគ្គី ផ្ទះមិត្តរួមអាវុធ ផ្ទះមេត្តាធម៌ ៦២ ខ្នងដល់បណ្ដាគ្រួសារជួបលំបាកអំពីលំនៅឋាន សរុបថវិកាជាង ៥,៣ ពាន់លានដុង៕
ប្រែសម្រួល៖ លឺវវូ