ពេលនិយាយដល់ការសិក្សាភាសាខ្មែរនិយាយរួម លើភូមិសាស្រ្តខេត្តត្រាវិញនិយាយដោយឡែក គេតែងនឹកដល់មូលដ្ឋានអប់រំនៅតាមវត្តអារាម។ ប៉ុន្តែចាប់តាំងពីឆ្នាំ ២០១១ សាលាសកលវិទ្យាល័យត្រាវិញបានបើកថ្នាក់ជំនាញភាសាខ្មែរ មិនត្រឹមតែជួយឲ្យនិស្សិត សិក្សាស្រាវជ្រាវស៊ីជម្រៅអំពីភាសា ហើយនៅទាំងបើកឱកាសមុខរបរថ្មីជូនដល់បណ្តានិស្សិតក្នុងនិងក្រៅខេត្តទៀតផង។
បន្ទប់រៀនមហាវិទ្យាល័យភាសាខ្មែរវគ្គសិក្សាឆ្នាំ ២០១៧-២០២១ ផ្នែកភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ មាននិស្សិតរួម ៣១ នាក់កំពុងសិក្សា។ បន្ទប់រៀនមិនត្រឹមមាននិស្សិតខ្មែរនៅខេត្តត្រាវិញ ថែមទាំងទាក់ទាញនិស្សិតមកពីខេត្តក្រុងនានាក្នុងតំបន់វាលទំនាបទន្លេគឺវឡុង។ ជាពិសេស បន្ទប់មាននិស្សិត ០៣ នាក់ជាជនជាតិកិញមកពីខេត្តអាងយ៉ាង វិញឡុង និងត្រាវិញ។ ទោះបីនិស្សិតទាំងនោះមកពីបណ្តាខេត្ត ក្រុងផ្សេងគ្នាក៏ដោយ ប៉ុន្តែមានចំណុចដូចគ្នាគឺចូលចិត្តសិក្សាស្រាវជ្រាវ ស្វែងយល់អំពីភាសាខ្មែរ ដើម្បីរួមក្នុងការអភិរក្ស និងអភិវឌ្ឍភាសា អក្សរសាស្រ្តរបស់ជនជាតិខ្មែរនិយាយដោយឡែក និងវប្បធម៌ជនជាតិវៀតណាមនិយាយរួម។
និស្សិតថ្នាក់ភាសាខ្មែរ ២០១៧ កំពុងធ្វើលំហាត់ក្រុម។
ចូលរួមសិក្សាក្នុងបន្ទប់រៀននេះ និស្សិតទាំងអស់បានលោកគ្រូ អ្នកគ្រូយកចិត្តទុកដាក់បង្ហាត់បង្រៀន ជួយណែនាំក្នុងការសិក្សាស្រាវជ្រាវ។ ទន្ទឹមនឹងមុខវិជ្ជាជំនាញបង្ហាត់បង្រៀនអំពីភាសាខ្មែរកម្រិតមូលដ្ឋាន កម្រិតខ្ពស់ ហើយបណ្តាមុខវិជ្ជាអំពីភាសាខ្មែរក៏បាននិស្សិតចូលចិត្តដូចជា៖ សូរវិទ្យា ន័យវិទ្យា វចនសព្ទវិទ្យា សម្ព័ន្ធវិទ្យា និងវេយ្យាករណ៍ ធាតុសំខាន់ ចូលរួមក្នុងការបង្កើតសិល្បៈខ្មែរ។ល។ និស្សិតទាំងអស់ បានបណ្តុះបណ្តាលផ្នែកជំនាញបកប្រែ ខ្មែរ-វៀត, វៀត-ខ្មែរ យ៉ាងត្រឹមត្រូវ និងស៊ីជម្រៅអំពីបច្ចេកសព្ទវិទ្យាសាស្រ្ត។
ក្រៅពីម៉ោងរៀន និស្សិតភាគច្រើននៅទាំងចូលរួមយ៉ាងសកម្មបណ្តាសកម្មភាពចលនារបស់អង្គការសម្ព័ន្ធយុវជនសកលវិទ្យាល័យ សម្ព័ន្ធយុវជនមហាវិទ្យាល័យ និងបណ្តាសកម្មភាពសង្គមដូចជាថ្ងៃសៅរ៍ស្ម័គ្រចិត្ត ថ្ងៃអាទិត្យបៃតង ចូលរួមបរិច្ចាគឈាម។ល។ និស្សិតយ៉ាញ់ហ្វៀងលិញ ប្រធានបន្ទប់មហាវិទ្យាល័យភាសាខ្មែរវគ្គសិក្សាឆ្នាំ ២០១៧-២០២១ ចែករំលែក៖ ប្អូនពិតជាសប្បាយចិត្ត និងមោទនភាពយ៉ាងខ្លាំងពេលបានរៀនផ្នែកជំនាញភាសាខ្មែរ ពីព្រោះនេះជាផ្នែកជំនាញមានតម្រូវការ ជ្រើសរើសការងារទូលំទូលាយក្នុងស្ថាប័នរដ្ឋ កាសែត ស្ថានីយវិទ្យុ-ទូរទស្សន៍ បណ្តាក្រុមហ៊ុន មានប្រើប្រាស់ភាសាខ្មែរ ក្រុមហ៊ុនសហការជាមួយនឹងបរទេស ជាពិសេសប្រទេសកម្ពុជា។ លើសពីនេះទៀត ការរៀនសូត្រភាសាខ្មែរជួយឲ្យប្អូនយល់ច្បាស់អំពីភាសាខ្មែរ រួមចំណែកក្នុងការអភិរក្សនិងអភិវឌ្ឍភាសា អក្សរសាស្រ្ត វប្បធម៌ប្រពៃណីជាតិ។
ដើម្បីបង្កលក្ខណៈជួយដល់បណ្តានិស្សិតរួមគ្នាឈានឡើង បន្ទប់រៀនភាសាខ្មែរ វគ្គសិក្សាឆ្នាំ ២០១៧-២០២១ បង្កើតក្រុម “មិត្តរួមគ្នាឈានឡើង” ក្រុមបកប្រែដើម្បីជួយគ្នាក្នុងការសិក្សា។ និស្សិតដែលមានកម្រិតសិក្សាមធ្យម ខ្សោយតែងបានកម្មាភិបាលបន្ទប់រៀន សាខាសម្ព័ន្ធយុវជន និងគ្រូអចិន្ត្រៃយ៍យកចិត្តទុកដាក់ជំនួយឧបត្ថម្ភ លើកទឹកចិត្តដើម្បីទុកឲ្យនិស្សិតខិតខំប្រឹងប្រែងសម្រេចលទ្ធផលល្អ។ ដោយការខិតខំឈានឡើងក្នុងការសិក្សា ក្នុងឆ្នាំសិក្សា ២០១៩-២០២០ បន្ទប់មាននិស្សិត ១០ នាក់មានកម្រិតសិក្សាចំណាត់ថា្នក់ពូកែ (ស្រូបយកអត្រា ៣២,២%) និស្សិត ១៨នាក់មានកម្រិតសិក្សាចំណាត់ថ្នាក់គ្រាន់បើ (ស្រូបយកអត្រា ៥៨,១%)។
លោកគ្រូថាច់សេហា អចិន្ត្រៃយ៍បន្ទប់មហាវិទ្យាល័យភាសាខ្មែរវគ្គសិក្សាឆ្នាំ ២០១៧-២០២១ បានឲ្យដឹង៖ បន្ទប់រៀនភាសាខ្មែរវគ្គសិក្សាឆ្នាំ២០១៧-២០២១ ជាសមូហភាពសាមគ្គី ស្រឡាញ់រាប់អានជួយឧបត្ថម្ភគ្នាទៅវិញទៅមក មានមោទនភាពក្នុងការសិក្សាភាសាខ្មែរ និងស្រឡាញ់លក្ខណៈវប្បធម៌ប្រពៃណីជាតិ។ បុគ្គលម្នាក់ៗក្នុងសមូហភាពគឺជាបរិញ្ញាក្នុងថ្ងៃអនាគតសម្រាប់ជនរួមជាតិខ្មែរ ជាអ្នកបន្តវេនបុព្វបុរសក្នុងការអភិរក្ស និងអភិវឌ្ឍភាសា អក្សរសាស្រ្ត វប្បធម៌ជាតិ៕
អត្ថបទ-រូបថត៖ ថាញ់តាយ