កាលពីថ្ងៃទី ២២ វិច្ឆិកា ឆ្នាំ ២០២០ គណៈកម្មាធិការប្រជាជនឃុំង៉ុកបៀងចាត់តាំងពិធីជូនអំណោយ ១៥០ ចំណែកដល់គ្រួសារក្រីក្រនៅយ៉ុងកាវ និងភូមិទឹកហូរ។
ពិធីជូនអំណោយដល់គ្រួសារក្រីក្រ។ រូបថត៖ ខាក់លឿង
អំណោយ មួយចំណែកៗ តម្លៃ ៣០០.០០០ ដុង រួមមាន៖ អង្ករ ១០ គីឡូក្រាម ស្ករ ប៊ីចេង ប្រេងចម្អិន ទឹកស៊ីអ៊ីវ និងប្រាក់ ១០០.០០០ ដុង។ សរុបតម្លៃអំណោយទាំងអស់ ៤៥ លានដុង អាស្រ័យដោយលោក កាវវុាំងបឺវ មានស្រុកកំណើតនៅឃុំង៉ុកបៀង កំពុងរស់នៅនិងប្រកបការងារនៅសង្កាត់ទី ៤ ទីក្រុងត្រាវិញឧបត្ថម្ភ។ នេះក៏ជាសកម្មភាពមួយក្នុងបណ្តាសកម្មភាពជ្រោមជ្រែងចូលរួមសកម្មភាពតេតកងទ័ពប្រជាជនឆ្នាំ ២០២១ របស់ឃុំង៉ុកបៀង៕
ខាក់លឿង-តឹងង៉ុក